​បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាចុះក្នុង ស្រះដោះត្រីជាប់ មងស្រាប់តែ លង់ទឹកស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានប្រទះ ឃើញសពស្លាប់ក្នុង ទឹកស្រះនៅវេលា ម៉ោង៩ព្រឹកថ្ងៃ ទី៥ខែកក្កដា ឆ្នាំ២០២០ ​ចំងាយ​ពី​ផ្ទះជនរងគ្រោះ ប្រហែល​ ២៥០ម៉ែត្រ​ ស្រះ​នៅ​ខាង​ជើង ​ឈៀង​ខាងកើត​ផ្ទះ​ ក្នុងនៅភូមិរហាល​ ឃុំ​រហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជន រងគ្រោះឈ្មោះជុំ សុផល​ ភេទប្រុសអាយុ​ ៥៨ឆ្នាំនៅភូមិរហាល​ ឃុំ​រហាលស្រុក ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ចិប​ ប៉េះ​ ​អាយុ​ ៥៨ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៧ព្រឹកថ្ងៃទី៥ ប្តីរបស់គាត់កំពុង ស្រវឹងស្រាផងចេញពី ផ្ទះទៅដោះត្រីជាប់ម៉ោង ដែលដាក់នៅស្រះ តែគាត់បានឃាត់មិនទាន់ ឲ្យទៅចាំទៅទាំង២នាក់ និយាយរួចគាត់រវល់ តែដាំបាយ មិនដឹងថាប្តីទៅពីពេល ណានោះទេ។

ចំណែកឯឈ្មោះស្វាយ ប៊ុនឈឿនហៅឃ្លោក ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិជាមួយគ្នា បាននិយាយថា  នៅពេលដែលាត់ កំពុងតែចង គោឲ្យស៊ីស្មៅ ឃើញឈ្មោះជុំ សុផល ដើរដួលមានអាការៈ ស្រវឹងស្រា  គាត់ក៏បានឃាត់ដែរ តែជនរងគ្រោះ នៅតែបន្តដំណើរ បន្ទាប់ពីចងគោហើយ គាតគាត់បានរកមើល តែមិនឃើញនឹកស្មាន តែត្រឡប់ទៅផ្ទះវិញហើយ ។​

លុះវេលាម៉ោង៨និង២០នាទី គាត់បានទៅមើល ទឹកស្រះឃើញធុងសម្រាប់ ដាក់ត្រីអណ្តែតតែមិន ឃើញមនុស្ស ពេលគាត់ចុះរាវមើល ក៏ប្រទះឃើញ សពជនរងគ្រោះបានស្លាប់ ក្នុងទឹកស្រះ រួចស្រង់សពយក មកប្រគល់ឲ្យប្រពន្ធ ។

លោកមាស ប្ញទ្ធី បានបញ្ជាក់ទៀតថា ក្រោយមានករណី មនុស្សលង់ទឹកស្លាប់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបង្កើតគណៈ កម្មការដើម្បីត្រួតពិនិត្យ និធ្វើកោសល្យវិច្ច័យ លើខ្លួនសពបានធ្វើការ សន្និដ្ឋានថាសពនេះ ពិតជាស្លាប់ដោយលង់ ទឹកព្រោះសំអាងពុំមាន ស្លាកស្នាមអ្វីទាក់ទងនឹង ករណីមនុស្ស ឃាតនោះឡើយ ។

ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *