រថយន្តកាម៉ារីបើកវ៉ាជែង ជ្រុលចង្កូតទៅបុករថយន្ត ធុនធំបណ្តាកឲ្យ របួសធ្ងន់និងស្រាល ចំនួន៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពីមេឃរាំង ស្រាប់តែមានរថយន្ត កាមរីបើកលឿនស្រាប់ តែឡើងវ៉ាជែង ជ្រុលចង្កូតទៅបុក រថយន្តធុនធំបណ្តាល ឲ្យមានមនុស្សរបួសធ្ងន់ និងស្រាលចំនួន៣នាក់ ក្នុងរថយន្តកាមរី នៅវេលាម៉ោង៣ រសៀលថ្ងៃទី៤ខែ កក្កដាឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ ៥៩ ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៣៦-៣៧ ត្រង់ចំណុចភូមិភ្នំ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរ បាលស្រុកម៉ាឡៃ បានឲ្យដឹងថាមុនពេល កើតហេតុមាន រថយន្តម៉ាក កាមរី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2B 3839 ចង្កូតស្ដាំ អ្នកបើកមានឈ្មោះ អម ណារ៉ុង ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិភ្នំ ៩៣ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរចំនួន ២នាក់១ឈ្មោះ ដឿ ភីន ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ដឿន ផន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅ ភូមិកណ្ដាល ឃុំម៉ាឡៃ  ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីលិចទៅ កើតក្នុងល្បៀនលឿន ពេលមេឃទើបតែរាំង បើកមកដល់ចំណុច កើតហេតុក៏ឡើងជែង ស្រាប់តែជ្រុលទៅបុក និងរថយន្តធុនធំពេញ ទំហឹង ម៉ាកFUSOU ពាក់ស្លាកលេខ បន្ទាយមានជ័យ3A 1642 បើកពីកើតទៅលិច បណ្តាលឲ្យអ្នកបើក និងអ្នកជិះរថយន្តកាមរី របួសធ្ងន់៣នាក់ ត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ក្រោយរថយន្តតូច បុកអ្នកបើករត់គេចខ្លួនបាត់។

លោកអធិការបានបញ្ជាក់ ថារថយន្តតូចនិងរថយន្តធំខូច ត្រូវបានកម្លាំងនគរបាល ជំនាញចរាចរណ៍ស្រុកនាំយក មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ។

ចំពោះមូលហេតុគ្រោះ ថ្នាក់នេះបណ្តាល មកពីរថយន្តកាមរី បើកល្បឿនលឿននៅ ពេលធ្លាក់ភ្លៀងខ្លាំង  ហើយវ៉ាជែងខ្វះ ការប្រុងប្រយ័ត្ន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *