ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្នើដល់មន្ត្រីថ្នាក់ដឹកនាំ ខេត្តបន្តរួមគ្នាការពារ និងដោះស្រាយវិបត្តិ កូវីដ១៩

(ខេត្តកំពត)៖ រដ្ឋលេខាធិការក្រសួង មហាផ្ទៃបានលើក ឡើងថា កូវីដ១៩ នៅតែជាបញ្ហាសំខាន់ ចំពោះមុខដែលប្រមុខ រាជរដ្ឋាភិបាលបាននឹង កំពុងផ្តោតការយក ចិត្តទុកដាក់បំផុត ទាំងវិធានការការពារ ទប់ស្កាត់ និងវិធានការដោះ ស្រាយផលប៉ះពាល់នានា ដូច្នេះមន្ត្រីថ្នាក់ដឹកនាំខេត្ត បន្តរួមសហការគ្នា បំពេញការងារ ដែលរាជរដ្ឋាភិបាល ដាក់ជូនឲ្យបានល្អ ប្រសើរលើបញ្ហានេះ។

ការជំរុញបែបនេះ ជាប្រសាសន៍របស់ លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពីធីពិធី ប្រកាសចូលកាន់ មុខតំណែងលោក អ៊ឹង ឆាយ ដែលត្រូវបានផ្ទេរ ពីអភិបាលរងខេត្តកែប មកចូលកាន់ មុខតំណែង ជាអភិបាលរងខេត្តកំពត ជំនួសលោក ភូ លិ ដែលត្រូវផ្ទេរចេញ ទៅជាអភិបាលរងខេត្តកែប កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះ លោក លេង វី បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តកំពត ដែលតែងតែបាន យកចិត្តទុកដាក់ខិតខំ បំពេញភារកិច្ច ក្នុងស្មារតីសាមគ្គី សហការល្អទទួល ខុសត្រូវខ្ពស់ តាមរយៈការអនុវត្តនូវបណ្ដាល គោលការណ៍ វិធានការ និងទិសដៅ ផែនការទាំងឡាយ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ បានដាក់ចេញ ឲ្យសម្រេចបានលទ្ធផល ជោគជ័យល្អប្រសើរ ពិសេសវិធានការនានា ទាក់ទងនឹងវិបត្តិកូវីដ១៩ ដែលជាជំងឺសកល។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានក្រើនរំឭកថា បើទោះនៅកម្ពុជា ស្ថានភាពជំងឺនេះ ហាក់ល្អប្រើសើរ ដែលបច្ចុប្បន្ន ចំនួនអ្នកឆ្លងកូវីដ១៩ មានត្រឹម១៤១នាក់ ហើយបានជាសះ ស្បើយ១៣១នាក់ក៏ពិតមែន ប៉ុន្តែការឆ្លងនៅ តែបន្តមានពីខាងក្រៅ មិនទាន់ដាច់នៅឡើយទេ។

ជុំវិញបញ្ហានេះ លោកបានស្នើដល់ ដល់មន្ត្រីថ្នាក់ដឹកនាំ ខេត្តទាំងអស់ ចាំបាច់ត្រូវបន្តប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ កុំឲ្យជំងឺឆ្លងនៅ ក្នុងសហគមន៍ ព្រោះវាអាចបង្កឲ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ក្រៅពីការងារការពារ និងដោះស្រាយផលប៉ះ ពាល់វិបត្តិជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋ រដ្ឋបាលខេត្តក៏ ត្រូវបង្កើនការប្រុង ប្រយ័ត្នផងដែរ អំឡុងពេលមមា ញឹកនឹងជំងឺកូវីដ១៩  ព្រោះមានជនខិលខូច មួយចំនួនឆ្លៀតឱកាស បង្ហោះព័ត៌មានមិនពិត នៅលើបណ្តាញសង្គម ដែលមានលក្ខណៈញុះញុង អុជអាលដល់ សាធារណៈជន ធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ ធ្នាប់សង្គម ដែលធ្វើឲ្យប្រជាពល រដ្ឋយល់ច្រឡំ  ហើយក្នុងនាមរដ្ឋបាល ខេត្តត្រូវធ្វើការបកស្រាយ បំភ្លឺឲ្យបានលឿនបំផុត  ក្នុងករណីមាន ព័ត៌មានមិនពិត ឬព័ត៌មានក្លែង ក្លាយទាំងនោះ។

សូមជម្រាបផងដែរថា ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលរងខេត្តនេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានឲ្យដឹងអំពីវឌ្ឍន ភាពការងាររីកចម្រើន ក្នុងខេត្តកំពត ដោយលោកបាន បញ្ជាក់ថា ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ នៅទូទាំងប្រទេស។

ហើយសម្រាប់ ខេត្តកំពត សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈបានពង្រឹង កាន់តែល្អប្រសើរឡើង បទល្មើសទាំងឡាយ ត្រូវបានកាត់បន្ថយ ជាអតិបរមា ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗផ្លូវជាតិផ្លូវ លំជនបទ និងវិស័យវិនិយោគ កំពុងធ្វើយ៉ាងសកម្ម ទាំងលើ វិស័យកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍ រួមនិងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់ មានការរីកចម្រើនឈាន ឡើងគួរឲ្យកត់សម្គាល់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *