ពិធីប្រកាសចូលកាន់ មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ លោក លេង​ វី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតីក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំធំ សាលាខេត្តកែប។

ពិធីនេះក៏មានការ អញ្ជើញចូលរួមពីអស់ លោកជាប្រតិភូអមដំណើរ មកពីក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពត អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពក្នុងខេត្ត ព្រមទាំងមន្រ្តីចំណុះ រដ្ឋបាលខេត្តកែបទាំងមូល។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រកាសតែងតាំង លោក ភូ លិ អតីតអភិបាលរងខេត្តកំពត ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប ខណៈ លោក អ៊ឹង ឆាយ ត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួន និងត្រូវផ្ទេរទៅកាន់ មុខតំណែងជា អភិបាលរង នៃគណៈអភិបាល ខេត្តកំពតវិញ។

ថ្លែងក្នុងពីធីប្រកាស ចូលកាន់តំណែងនេះ លោក លេង វី រដ្ឋលេខាធិការក្រ សួងមហាផ្ទៃ បានថ្លែងថា ក្នុងនាមជាថ្នាក់ ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែង អភិវឌ្ឍន៍ខេត្តឲ្យល្អ និត្រូវគិតគូរពី បញ្ហាមួយចំនួនដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកា ផ្សព្វផ្សាយវិធានការរបស់ ក្រសួងសុខាភិបាល។

ត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវនិង ច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យបាន បញ្ហាគ្រឿងញៀន ខុសច្បាប់ ពិសសត្រូវជំរុញការរៀប ចំនិងតាមដាន ការអនុវត្តន៍ផែន ការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ និងផែនការសកម្មភាព របស់ឃុំសង្កាត់ ក្រុង ស្រុក និងខេត្តឲ្យបាន ល្អប្រសើរ។

ជាចុងក្រោយ លោក លេង វី បានសំណូមពរដល់ គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តកែប ឲ្យទទួល បានជោគជ័យ បន្ថែមទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *