លោក ម៉ាត់ សេត នាំយកអំណោយ សប្បុរសជន ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពត ព្រមទាំងមានការចូល រួមពីថ្នាក់ដឹកនាំ អាជ្ញាធរ មូលដ្ឋានឃុំ និងស្រុកទឹកឈូ ព្រមទាំងក្រុមយុវជន(ស.ស.យ.ក) យុវជន (សម្ព័នយុវជន មុស្លឹមកម្ពុជា) និងសការី បាននាំយកអំណោយ របស់សប្បុរសជន ប្រទេសសិង្ហបុរី តាមរយៈអង្គការ (Global Ehsan Reliefs Cambodia)ដើម្បីចែកជូន ប្រជាពលរដ្ឋមាន ចំនួន៥០គ្រួសារ រងគ្រោះដោយគ្រោះ ធម្មជាតិខ្យល់កន្ត្រាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មានប្រសាសន៍ សំណេះសំណាល លោក ម៉ាត់ សេត អ្នកតំណាង រាស្ត្រមណ្ឌលកំពត បាននាំមកនូវ ការសាកសួរសុខទុក្ខនឹករលឹក និងចូលរួមសោក ស្តាយជាមួយគ្រួសារ ប្រជាពលរដ្ឋរងគ្រោះ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចគតិព្រឹទ្ធ បណ្ឌិតប៊ុនរានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងតែមានការគិត គូរយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋ និងបានណែនាំផ្ដាំផ្ញើដល់ មន្ត្រីរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់និង អាជ្ញាធរមូលដ្ឋាន  ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយការលំ បាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ មិនរើសអើង ពិសេសប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ ធម្មជាតិនិងឧប្បត្តិហេតុផ្សេងៗ ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់ អាហារនិងគ្មានការដោះ ស្រាយពីសំណាក់អាជ្ញា ធរមានសមត្ថកិច្ចឡើយ។

ស្របពេលពេល រដូវនេះជារដូវវស្សា អ្នកតំណាងរាស្ត្រក៏ បានណែនាំដល់បងប្អូន ប្រជាពលរដ្ឋ សូមឲ្យបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ មានផ្គររន្ទះខ្យល់កន្ត្រាក់ ជាដើមដែលអាចកើត មានឡើងជាយថាហេតុ និងបានណែនាំ ជំរុញដល់បងប្អូន ប្រជាពលរដ្ឋផងដែរ ឲ្យមានការយកចិត្ត ទុកដាក់បង្កបង្កើតផល ដើម្បីបង្កើតជីវភាពគ្រួសារ។

ក្នុងឱកាសនោះដែរ អ្នកតំណាងរាស្ត្រ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដោយបានលើក ឡើងថា បច្ចុប្បន្ននេះ នៅលើពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ ហើយជំងឺកាចសាហាវ នេះមិនទាន់មានថ្នាំ ព្យាបាលបានឡើយ។

ដូច្នេះសូមឲ្យបងប្អូន ប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្ននិង ចូលរួមការពារ ទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩នេះ ឲ្យបានខ្ពស់តាមបទ បញ្ជារបស់រាជរដ្ឋាភិបាល ពិសេសត្រូវធ្វើអនាម័យ ដោយអនុវត្តវិធានការ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ។

ចំពោះអំណោយដែល បានចែកជូនដល់ ពលរដ្ឋរងគ្រោះ ទាំង៥០គ្រួសារពេល នោះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០ គីឡូក្រាម, ស្កសរ, ប្រេងឆា, ត្រីខកំប៉ុង, មី, និងទឹកដោះគោ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *