ជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀនម្នាក់ ត្រូវជាប់អន្ទាក់ សមត្ថកិច្ចស្រុកជុំគិរី

(ខេត្តកំពត)៖ ជនសង្ស័យដែលជា មុខសញ្ញាជួញដូរនិង ប្រើប្រាស់គ្រឿងញៀន ម្នាក់ត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកជុំគិរីឃាត់ខ្លួន ខណៈជនសង្ស័យរូប នោះប្រព្រឹត្តបទល្មើស គ្រឿងញៀន។

ជនសង្ស័យត្រូវសមត្ថកិច្ច បង្ក្រាបកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ខណៈជនសង្ស័យធ្វើ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានឲ្យឹងថា ជនសង្ស័យមានឈ្មោះ សេម បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ (ធំ១កញ្ចប់) និងជញ្ជីងថ្លឹងថ្នាំញៀន១ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបាន កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *