កិច្ចប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូល រួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា នៅខេត្តកំពត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ដោយពិធីនោះក័មាន ការអញ្ជើញចូលរួមពី លោកអនុប្រធាន ក្រុមការងារថ្នាក់ជាតិ លោក​ លោកស្រី ប្រធានក្រុមការងារចុះ មូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារគ្រប់ ជាន់ថ្នាក់នៃខេត្តកំពត។

នៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពត បានមានប្រសាសន៍ សំណេះសំណាលនិងផ្តល់ យោបល់ដល់សមាជិក សមាជិការ ដោយលោកបានជំរុញ ឲ្យអនុវត្តតាមទិសដៅ សំខាន់ៗតាមមូលដ្ឋានដើម្បី បម្រើសេវាជូនប្រជាពលរដ្ឋ។

លើសពីនេះ លោកប្រធានបាន ពាំនាំនូវការសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោនាយក រដ្ឋមន្ត្រី ជាពិសេសជូនចំពោះ លោកអភិបាលខេត្តកំពត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានខិត ខំដឹកនាំក្រុមការងារបាន យ៉ាងល្អក្នុងពេលកន្លងមក។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង ផងដែរថា ក្នុងខណៈនេះរាជរដ្ឋាភិ បាលប្រើប្រាស់មូលនិធិ បម្រុង សម្រាប់ការ បើកប្រាក់ខែ ជូនមន្ត្រីរាជការ និង ឧបត្ថម្ភសាច់ប្រាក់ដល់ អ្នកដែលទទួលរងផល ប៉ះពាល់ពីជំងឺកូវីដ១៩ ជាពិសេស អ្នកក្រីក្រ តាមរយៈការកំណត់ និងធ្វើបច្ចុប្បន្ន ភាពអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ។

ការកំណត់ និងការធ្វើបច្ចុប្បន្នភាព អត្តសញ្ញាណកម្ម គ្រួសារក្រីក្រនេះ ស្នើសុំក្រុមការងារ យកចិត្តទុកដាក់តាម ដានត្រួតពិនិត្យ ដើម្បីឲ្យមានសុក្រិតភាព និងតម្លាភាព ហាមដាច់ខាតការដាក់ សាច់ញាតិរបស់ខ្លួនដែលមិន មែនជាអ្នកក្រីក្រពិតប្រាកដ ប៉ុន្តែប្រជាពលរដ្ឋ ក្រីក្រងពិតប្រាកដ មិនទទួលបាន ត្រូវអនុវត្តឲ្យបាន តាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនឹងនេះដែរលោកក៏បាន ណែនាំដល់ក្រុមការងារ បន្តធ្វើវេទិកាសាធារណៈតូចៗ និងចុះតាមខ្នងផ្ទះ ដោយអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល គម្លាតសង្គម និងការចែកម៉ាស់ ដល់អ្នកចូលរួម  ឲ្យបានគ្រប់។​

ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋាន មិនមានសិទ្ធិក្នុង ការសម្រេចជំនួស រដ្ឋបាលខេត្ត ក្រុងស្រុកនោះទេ ពោលក្រុមការងារគឺជា អ្នកជួយណែនាំ ផ្តល់យោបល់ ក្រើនរំលឹកដល់តួ នាទីភារកិច្ចរបស់រដ្ឋ បាលនីមួយៗ ក្នុងការអនុវត្តគោល នយោបាយរាជរដ្ឋាភិបាល ដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព ។

តាមរយៈស្មារតីកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីនា ពលេកន្លងមក ស្តីពីការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ ឯកឧត្តមប្រធានបាន ស្នើសុំអាជ្ងាធរពាក់ព័ន្ធ ឆ្វៀលដីរដ្ឋ ដូចជាដីឧទ្យានជាតិ តំបន់ការពារ ដែលប្រជាពលរដ្ឋបានកំពុង រស់នៅរាល់ថ្ងៃ និងហាមដាច់ខាត មិនឲ្យមានការរំលោភ បន្ថែមទៀតលើដីរដ្ឋនោះទេ។

ក្នុងឱកសនោះ លោកប្រធានបាន ផ្តល់អំណោយជា អង្ករ ជូនរដ្ឋបាលខេត្ត និងក្រុង ស្រុក ក្នុងនោះរដ្ឋបាលខេត្តទទួលបានអង្ករ ៥តោន និង ក្រុង ស្រុកទទួលបាន អង្ករ១តោន ដើម្បីចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ជាកិច្ចបញ្ចប់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពត បានអញ្ជើញ បំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការមាន ស្នាដៃក្នុងខេត្តកំពត ចំនួន ៦៧០នាក់ ជាការលើកទឹក ចិត្តក្នុងការអនុវត្ត ការងារកន្លងមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *