កម្លាំង​ការិយាល័យប្រឆាំង ​គ្រឿងញៀន​ខេត្ត​កែប បញ្ជូនជនសង្ស័យ​ ចំនួន៥នាក់ រួមទាំងវត្ថុតាងទៅ សាលាដំបូងខេត្តកំពត

(​ខេត្តកែប)៖ ដោយមាន​ការសម្រប សម្រួល​នីតិវិធីពី​លោក ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តកំពត   នៅព្រឹកថ្ងៃទី០៦ ខែកក្កដា​​ ឆ្នាំ២០២០ នេះ កម្លាំង ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តកែប បានបញ្ជូនជន សង្ស័យចំនួន៥នាក់ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ ។

ទាក់ទិននឹងការបង្ក្រាប បទល្មើសគ្រឿង ញៀនខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើង​ កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំ ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅចំណុចដីឡូត៌មួយកន្លែង ក្នុងភូមិកែប សង្កាត់​/ក្រុងកែប ដោយកម្លាំង បានឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ឈ្មោះ កែវ ណាក់ ភេទប្រុស អាយុ​២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកែប សង្កាត់/ក្រុងកែប។

ក្រោយពីអនុវត្តនីតិ វិធីជំនាញរួចមក នៅរសៀល ថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំង គ្រឿងញៀនខេត្តកែប បានបន្តនីតិវិធី ទៅសហកាជាមួយកំលាំងនគរបាលក្រុងកំពត ខេត្តកំពត ឈានទៅ ធ្វើការឃាត់ខ្លួនជន សង្ស័យដែលជាបក្ខពួក ពាក់ព័ន្ធករណីខាង លើចំនួន៤នាក់ បន្ថែមទៀត រួមមានឈ្មោះ, ១/-ឈ្មោះ ពៅ ទិត្យរស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុងកំពត ខេត្តកំពត។ ២/-​​ឈ្មោះ ហ៊ឹម វូកើត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។ ៣/- ឈ្មោះ ឈា ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តតាកែវ។ ៤/- រ៉ាត់ ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំពោះប្រតិបត្តិការ ទាំង២លើកនេះ កម្លាំងសមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លា ចំនួន៥កញ្ចប់(ធំ៤កញ្ចប់ , តូច១កញ្ចប់) ស្មើនិង១៣.៧៦ក្រាម ថ្លឹងទាំងថង់ , ម៉ូតូចំនួន៣គ្រឿង , ទូរស័ព្ទចំនួន៦គ្រឿង , លុយ៣០ម៉ឺនរៀល , ខ្សែដៃលោហ:ធាតុចំនួន១ខ្សែ និងឧបករណ៍ជក់ មួយចំនួនទៀត៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *