ថៅកែដីល្វែងពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ នៅខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ៖ ថៅកែដីល្វែងពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងចុះមើលក្រុមការងាររៀបចំដីល្វែង។ហេតុការណ៍រន្ទះបាញ់ស្លាប់នេះកើតឡើងនៅវេលាម៉ោង១៧ៈ០០នាទីល្ងាចថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០ចំនុចភូមិថ្មីសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្នុងគ្រាដែលមេឃកំពុងធ្លាក់ភ្លៀង។យោងតាមសម្តីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ១- សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងទី២ -ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។អ្នកទាំងពីរមានមុខរបរជាអ្នកពុះដីល្វែងនិងជាថៅកែរថយន្តដឹកដី។បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យនៅគេហដ្ឋានរៀងខ្លួន៕សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *