បុរដជនជាតិឡាវម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន

ខេត្តស្ទឹងត្រែង:កម្លាំងនគបាលធ្វើការឃាត់ខ្លួនជនសង្ស័យជសជនជាតិឡាវ ម្នាក់កាលពីវេលាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ប្រភពពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ខណៈជនសង្ស័យ កំពុងនាំយកគ្រឿងញៀននោះ ចូលមកប្រទេសកម្ពុជា ត្រង់ចំណុចកំពង់ទូក ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាក្នុងការបង្រ្កាប ជនសង្ស័យដែលធ្វើការឃាត់ខ្លួនបាន មានឈ្មោះ (ភិត ងិន) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំបន់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ ជាអ្នកបើកបរ មានស្រុកកំណើត នៅភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។វត្ថុតាងដែលសង្ស័យជាសារធាតុញៀនសមត្ថកិច្ចដកហូតបានចំនួន ៥កញ្ចប់ធំ ទម្ងន់ប្រហែល ៥គីឡូក្រាម សុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស។បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច រៀបចំវេចខ្ចប់ កសាងសំណុំ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្តតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *