អាណិតក្មេងកំព្រាឪពុម្តាយ៤នាក់បងប្អូនរស់នូវជាមួយជីតាជីដូនចាស់ជរាគ្មានអាហារហូបចុក

កំពង់ធំ៖ ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០គួអោយអាណិតណាស់ក្មេងកំព្រា៤នាក់បងប្អូនក្រីក្ររកអាហារហូបចុកស្ទើរមិនបានរស់ដោយសារញាត្តិជិតខាងយកបាយសម្លរ.បន្តិចបន្ទួចមកឲ្យ.រស់មួយពេលៗ.ឪពុកឈ្មោះ អ៊ុក សារ៉ុន (ស្លាប់)ម្តាយឈ្មោះ គឹម ស្រៀងដើរចោលកូន ៥ទៅ៦ឆ្នាំហើយមិនដែលមកអើតឈ្ងោកកូនម្តងណាទេ ក្មេងកំព្រាទាំង៤នាក់ទី១ឈ្មោះសុខ វ៉ែន ភេទប្រុស អាយុ១៧ឆ្នាំ(ពិការដើរមិនរួចនៅតែក្នុងផ្ទះ)ទី២ឈ្មោះ អ៊ី. ម៉ីភេទស្រីអាយុ១៥(ទៅបំរើការងារតាមផ្ទះនៅក្រុងភ្នំពេញ)ទី៣ឈ្មោះ..អ៊ី.ម៉ា.ភេទស្រីអាយុ១៣ឆ្នាំ(មានជំងឺទឹកណូម)ទី៤ឈ្មោះអ៊ី សុខរិន ភេទប្រុសអាយុ៩ឆ្នាំ(មានជំងឺទន់ដៃទន់ជើង)ក្មេងកំព្រាទាំង៤នាក់នេះមានទីនៅ ភូមិឈើល្វីង ឃុំតាំងសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ក្មេងកំព្រាទាំង៤នេះរស់នូវជាមួយតាយាយចាស់ជរា លោកតាឈ្មោះគុច អ៉ី អាយុ៨៣ឆ្នាំ លោកយាយឈ្មោះ ចាប ញ៉ិប អាយុ៧៣ ក្មេងកំព្រាទាំង៤នាក់បានលើកដៃសំពះអំពាវនាវទៅដល់បងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេស ដែលមានសុទ្ធាជ្រះថ្លា ជួយដល់ពួកគាត់ដែលកំពុងតែស្រែកឃ្លានហើយក្មេងកំព្រាទាំងនេះអ្នកខ្លះពិការដើរមិនរួចអ្នកខ្លះមានរោគទឹកនោមផ្អែមទាំងខ្លួននៅវ័យក្មេង ក្មេងប្រុសកូនពៅអាយុ៩ឆ្នាំមានជំងឺទន់ដៃទន់ជើង បើបងប្អូនអាណិតអាសូរមេត្តាជួយពួកគាត់ទៅតាមលទ្ធិភាពផងចុះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *