លោកវរសេនីយ៍ឯកផងសុភាពអធិការនគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបរាល់បទល្មើសដូចភ្លៀងរលឹម

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍១២កេីតខែអាសាឍឆ្នាំជូតទោស័ក .ស.២៥៦៤ត្រូវនឹងថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៣:០០នាទីនៅត្រង់ចំណុចក្រុមទី១១ភូមិថ្មី ឃុំតាមុីន ស្រុកថ្មគោលខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ (ទោ អ៊ុច សុខុន) ស្នងការ នៃ ស្នងការដ្ឋាន ន គរ បាល ខេត្តបា ត់ ដំបង ព្រម ទាំងអនុវត្តតាមការណែនាំជំនាញពីលោក ឧត្តម សេនីយ៍ត្រី (កុយ ហហៀង) ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោក វរសេនីយ៍ឯក (ផង់ សុភាព )អធិការនគរបាលស្រុកថ្មគោលជម្រុញ ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ តាមុីន បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់ នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ពៅ តាវ ភេទប្រុសអាយុ៤១ឆ្នាំភូមិថ្មីឃុំ តាម៉ឺនស្រុកថ្មគោល ខេត្តបា ត់ ដំបង។
២-ឈ្មោះ សាង ម៉ៅ ហៅ ម៉េះ ម៉ៅភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិថ្មីឃុំតាមុឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំ នួន ០៥ថង់សង្ស័យជាសារធាតុញៀនប្រភេទមេតំ ហ្វេតាមីន ម៉ាទឹកកកICE ទម្ងន់៧,៩៧ក្រាម
២-ទូរស័ព្ទដៃចំ នួន ០១គ្រឿង
៣-សម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

ក្នុងការបង្រ្កាបក្នុងបទល្មេីសជាក់ស្តែងនេះជនស័្សយឈ្មោះ សាង ម៉ៅ ហៅ ម៉េះ ម៉ៅ មានដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនលេខ៤៩៩ត.ព្រ ចុះថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២០របស់ចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបងលោក ( អ៉ីវ សុវណ្ណ ) ចោទប្រកាន់ឈ្មោះខាងលេីពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិនៅខេត្តបាត់ដំបងនាពេលកន្លងទៅ ។

ជនសង័្សយនិងវត្ថុតាងនគរបាលជំនាញស្រុកបានបញ្ជូនមកការិយាល័យជំនាញខេត្តដេីម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយសឿនវ៉ាន់ម៉ាន់លី

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *