នគរបាលចរាចរណ៍ឃាត់រថយន្តមួយ ចំនួនដែលដឹកទំនិញសំពីងសំពោងចូលមកក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ ចន្ទ ៩កេីត ខែ អាសាឍ ឆ្នាំ ជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់ដឹកនាំរ បស់លោកវរសេនី យ៍ឯក សាត គឹមសាន ស្នងការរងទទួលដឹកនាំការងារ ន គរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យនគបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាន ដឹកនាំឃាត់រថយន្តមួយ ចំនួនដែលដឹកទំនិញសំពីងសំពោងចូលមកក្រុងបាត់ដំបង ក្នុងនោះបាននាំយកមកស្នងការដ្ឋាន ឱ្យធ្វេីការផ្ទេរទំនិញចេញ ហេីយបានធ្វេីការផាក ពិន័យរួមដោយកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព បែបនេះជាបន្តទៀត។

សូមជម្រាបជូនថា យុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ័ផ្លូវគោកបានចាប់ផ្តេីមពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ មក តែការកត់សម្គាល់ ករណីល្មេីសច្បាប់ចរាចណ៍នៅតែកេីតមានជា បន្តបន្ទាប់ ក្នុងនោះករណីយានយន្តដឹកទំនិញ សំពីងសំពោងនៅតែជាបញ្ហានៅឡេីយ ។ សមត្ថកិច្ចនគរបាលនៅតែបន្តសកម្មភាពមិន ឈប់ឈរទេលេីការអនុវត្តច្បាប់ក្នុងនោះក៏សូមឱ្យមានការចូលរួមពីអ្នកប្រេីប្រាស់យាយន្តដែលដឹកទំនិញ និងអ្នកប្រេីប្រាស់យានប្រេីប្រាស់ផ្លូវមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា។

សមត្ថកិច្ចនគរបាលសូមទទួលយកនូវរាល់មតិ យោបល់ពីគ្រប់មជ្ឈដ្ឋានក្នុងន័យស្ថាបនា កែលម្អ លេីបញ្ហានេះ ប៉ុន្តែការលេីកឡេីងក្នុងចេតនា បែប ចំអកឡក ឡាយ បង្អាប់បង្អោន បន្ទាបបន្ថោកដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងកម្លាំងន គរ បាលជាតិ នោះពុំអាចទទួលយកបានឡេីយ៕(សឿន ម៉ាន់វ៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *