គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ចក់ឡេងពីប្រឹក្សាផ្តល់សម្ដេចតេជោនាយករដ្ឋមន្ត្រី


រាជធានី ភ្នំពេញ ៖ នៅ រសៀល ថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួ ង សុធា អគ្គស្នងការ រង នគរបាល ជាតិ តំណាង ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរ បាល ជាតិ បាន ដឹកនាំ គណ : ប្រតិភូ អគ្គស្នងការដ្ឋាន នគរបាល ជាតិ អញ្ជើញ ចូលរួម គោរព វិញ្ញាណក្ខន្ធ និង រំលែក មរណទុក្ខ ដ៏ ក្រៀមក្រំ ជាមួយ ក្រុម គ្រួសារ សព ឯកឧត្តម នាយ ឧត្តមសេនីយ៍ ចក់ ឡេ ង ទីប្រឹក្សា ផ្ទាល់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល បាន ទទួលមរណភាព កាលពី វេលា ម៉ោង ២ និង ០៤ ទៀប ភ្លឺ ថ្ងៃ ទី ២៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុង ជន្មាយុ ៧២ ឆ្នាំ ដោយ រោគាពាធ ។ ពិធី បុណ្យសព ធ្វើ ឡើង គេហដ្ឋាន នៃ សព ដែល ស្ថិត នៅ ផ្ទះ លេខ ៤៦ ផ្លូវ ២៤០ ក្រុម ២៨ ភូមិ ទី ៥ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

នៅ ក្នុង មរណទុក្ខ ដ៏ ក្តុកក្តួល នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួ ង សុធា អគ្គស្នងការ រង បាន នាំ យក បច្ច័យ ចំនួន .១០ លាន រៀល . ប្រគល់ ជូន ក្រុម គ្រួសារ នៃ សព និង បាន ចាត់ ទុក ថា មរណភាព របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ចក់ ឡេ ង គឺ មិន ត្រឹមតែ ជា ការ បាត់បង់ ឧត្តម ស្វាមី បិតា ជីតា ជាទី គោរព ស្រឡាញ់ ប្រកបដោយ ព្រហ្ម វិហារធម៌ និង ទឹកចិត្ត សន្តោស ប្រណី ដ៏ ថ្លៃថ្លា មិន ចេះ រីងស្ងួត ចំពោះ ភរិយា បុត្រា បុត្រី និង ចៅៗ ប៉ុណ្ណោះ ទេ តែ ក៏ ជា ការ បាត់បង់ វី រៈ យុទ្ធ ជន កម្ពុជា ដ៏ ឆ្នើម មួយ រូប ដែល បាន បំពេញភារកិច្ច ពោរពេញ ដោយ ស្នាដៃ និង គុណ បំណាច់ យ៉ាង ធំធេង រួមចំណែក នាំ មក នូវ សុខ សន្តិភាព ស្ថិរភាព ជូន ជាតិ មាតុភូមិ និង ប្រជាជន កម្ពុជា ។

ស្ថិត ក្នុង មរណទុក្ខ ដ៏ ក្រៀមក្រំ នេះ អគ្គស្នងការដ្ឋាន នគរបាល ជាតិ សូម បួងសួង ដល់ គុណបុណ្យ ព្រះ រតនត្រ័យ និង វត្ថុ ស័ក្តិសិទ្ធិ ក្នុង លោក ទាំងអស់ សូម ប្រោស ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ចក់ ឡេ ង បាន ទៅ កាន់ ក្នុង សុគតិភព ជា និច្ច និរន្តរ៍ កុំបី ឃ្លៀងឃ្លាត ឡើយ។

បន្ទាប់ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ រង អញ្ជើញ ប្រគល់ ជូន លោក ជំទាវ ខៀវ ហុង ព្រមទាំង ក្រុម គ្រួសារ នូវ ប បច្ច័យ ចូលរួម ក្នុង ពិធី បុណ្យសព ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ចក់ ឡេ ង រួចមក ឯកឧត្តម អគ្គស្នងការរង ក៏បានបន្ត អញ្ជើញ ដឹកនាំ ប្រតិភូ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ចុះហត្ថលេខា លើ សៀវភៅ ក្រាំងមាស ទុកជា កិច្ច ចុង ក្រោយ នៃ ពិធី គោរព វិញ្ញាណក្ខន្ធ សព ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ចក់ ឡេ ង ទីប្រឹក្សា ផ្ទាល់ នាយ រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ផង ដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *