លោកឧត្តមសេនីយ៍ទោឡោសុខា ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងក្រុមការងារចុះ សួរសុខទុក្ខកម្លាំងនគរបាលជាតិ នៅទីបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក លេខ៣០៣ និងទីបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកលេខ៦២១

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ បានចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិនៅទីបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក៣០៣ និង៦២១ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញពីរលោក លោកស្រីឧត្តមសេនីយ៍ ស្នងការរង លោកនាយ ការិយាល័យបុគ្គលិក នាយរងការិយាល័យផ្សព្វផ្សាយអប់រំ លោកមេបញ្ជាមេបញ្ជាការរងលោកនាយ នាយរងផ្នែកលោកនាយ-នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក និងមន្ត្រី នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ៣០៣ និង ៦២១ ទាំងអស់សរុបចំនួន៧៧នាក់ ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឡោ សុខ ស្នងការ មានប្រសាសន៍ បើកអង្គប្រជុំ និងអនុញ្ញាតអោយលោកវរសេនីយ៍ឯក ទិន ស៊ីន មេបញ្ជាវរសេនាតូចនគរបាលព្រំដែនគោកលេខ៣០៣ ឡើងអានរបាយការណ៍សង្ខេប និងលក្ខណៈភូមិសាស្រ្ត ជូនអង្គប្រជុំជ្រាប ។
បន្ទាប់មកលោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក បានឡើងអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការផ្ទេរភាកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិ នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ៣០៣ ។
ស្ថិតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលវរសេនាតូចនគរបាលព្រំដែនគោកទាំងអស់ ជាពិសេសមន្រ្តីនគរបាលដែលទើបប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចនិងទទួលខុសត្រូវលើចំណុចគោលដៅការងាររៀងៗខ្លួន ម្យ៉ាងវិញទៀតកងកម្លាំងត្រូវគោរពវិន័យលេខ០០៦អោយបានល្អប្រសើរបន្ថែមទៀត និងមានស្មារតីទទួលខុសត្រូវការពារតាមតំនប់ព្រំដែនក្នុងមូលដ្ឋានរបស់ខ្លួន ចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន បង្គោលសីមាដែលបានបោះរួចជាប្រចាំ ។
ជាកិច្ចបញ្ជប់លោកឧត្តមសេនីយ៍ ស្នងការ បានឧបត្ថម្ភនៅ អង្ករចំនន០២តោន, ប្រេងឆា០២កេស, ទឹកត្រី០៤កេស, ត្រីខ០១កេស, សាច់ប៉ាត់តេ០១កេស,បីចេង២០កញ្ជប់ដល់ទីបញ្ជាការវរទាំងពីរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *