បើកត្រាក់ទ័រស៊ីឈ្នូលភ្ជួរស្រែ ជាន់មីនផ្ទុះស្លាប់ស្រុករុក្ខគិរី

បាត់ដំបង៖ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹកនៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្ត បាត់ដំបង មានករណី បុរសម្នាក់ បានបើកត្រាក់ទ័រ មកស៊ីឈ្នួលភ្ជួរស្រែឱ្យគេ បើកត្រាក់ទ័រជាន់ មីន បណ្ដាលឱ្យ ផ្ទុះ រងរបួសដាច់ជើងម្ខាង ករណីនេះ បណ្ដាលឲជនរងគ្រោះឈ្មោះ ជន ន័ល ភេទប្រុស ជនរងគ្រោះមានទីលំនៅ

ភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួលភ្ជួរដីស្រែ ឲ្យគេ នៅចំណុចកើតហេតុខាងលើ។ មូលហេតុបណ្ដាលមកពីជនរងគ្រោះ បើកត្រាក់ទ័រម៉ាកគូបូតា កំពុងតែភ្ជួរស្រែ ស្រាប់តែជាន់ចំមីនប្រភេទមីនតោន បណ្តាលអោយផ្ទុះតែម្ដង។

ជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង មិនទាន់ទៅដល់ពេទ្យទេស្លាប់នៅតាមផ្លូវ រួចគ្រួសារជនរងគ្រោះបានយកទៅធ្វើបុណ្យនៅខេត្តពោធិ៍សាត់ហើយបង៕ (សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *