ក្រុមការងាររបស់ក្រសួង មហាផ្ទៃបានចុះពិនិត្យស្តីពីលទ្ធផលនៃការវាយតំលៃការអនុវត្តគម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ២០១៩របស់ខេខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកស៊ុនឈុនហៀង អនុប្រធាននាយកដ្ឋាន កិច្ចការរដ្ឋបាលរាជធានី និងខេត្តនៃនាយកដ្ឋាន រដ្ឋបាលបានមានប្រសាន៍ នៅក្នុងកិច្ចប្រជុំថាក្រុមការងារ របស់លោកបានចុះពិនិត្យ គម្រោងអភិវឌ្ឍ បញ្ចប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តថា រយះពេល១ឆ្នាំពេញនេះ ក្រុមការងាររបស់ ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលបានធ្វើ ការវាយតំលៃលើការ អនុវត្តគម្រោងអភិវឌ្ឍ បញ្ចប់ឆ្នាំ ២០១៩ ត្រូវបានបញ្ចប់ហើយ របាយការណ៍ស្ដីពីការ រៀបចំនិងការអនុវត្ត គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២០ ដំណើរការរៀបចំនិង ការកសាងផែនការ អភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំនិងការកសាង កម្មវិធីវិនិយោគបីឆ្នាំ រំកិលដោយមាន ការចូលរួម លោកអោមចម្ថា អភិបាលខេត្តស្តីទី និងមន្ត្រីពាក់ព័ន្ធជា ច្រើននាក់នៅព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងសាល ប្រជុំសាលាខេត្ត។

លោកបានបន្ត ទៀតថាលេខ ០២៣ សណន ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួង មហាផ្ទៃស្តី ពីការពង្រឹងការអនុវត្តន៍ និតិវិធីនៃការរៀបចំ និងការអនុវត្តគម្រោង របស់ខេត្ត។

លោកបាននិយាយបន្ត ទៀតថាក្នុងកិច្ចដំណើរ ការអនុវត្តគម្រោងអភិវឌ្ឍ ដែលប្រសួងមហាផ្ទៃបាន ផ្ដល់អនុលោមភាព ក្នុងឆ្នាំ២០១៩នេះឲ្យមាន តម្លាភាពគណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ ច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

លោកបានបន្តទៀតថា ក្រុមការងាររបស់ក្រសួង មហាផ្ទៃបានចុះមកពិនិត្យ ស្តីពីលទ្ធផលនៃការវាយ តំលៃលើការអនុវត្ត គម្រោងអភិវឌ្ឍបញ្ចប់ឆ្នាំ ២០១៩ របស់ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០២០រហូតដល់ចប់ ភារកិច្ចការពិនិត្យ នីត្យានុកូលភាពលើ សំណុំឯកសារពាក់ព័ន្ធ គម្រោងអភិវឌ្ឍន៍របស់ ខេត្តបន្ទាយមានជ័យ ការចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈ បច្ចេកទេសទៅលើ ទីតាំងអនុវត្តគម្រោង ជាក់ស្ដែងរបស់ខេត្ត បន្ទាយមានជ័យលទ្ធ ផលនៃការអនុវត្តន៍ គម្រោងបញ្ចប់ឆ្នាំ ២០១៩ការរៀបចំនិង ការអនុវត្តគម្រោង អភិវឌ្ឍន៍ឆ្នាំ ២០២០នេះក្រុមការងារ របស់ក្រសួងមហាផ្ទៃ បានធ្វើការវាយតំលៃលើការ កសាងរចនាសម្ព័ន្ធរបស់ ខេត្តបន្ទាយមានជ័យ តាមស្តង់ដារ មានគុណភាព អាចទទួលយកបាន។

ក្នុងនោះលោកអោមចន្ថា បានធ្វើការកោតសរសើរ ដល់ក្រុមការងាររបស់ ក្រសួងមហាផ្ទៃបាន ធ្វើការវាយតំលៃលើ ការកសាងរចនាសម្ព័ន្ធ របស់ខេត្តបន្ទាយមានជ័យ ថាអាចទទួលយកបាន លោកសង្ឃឹកថាឆ្នាំបន្ទាប់ក្នុ ងការកសាងរចនា សម្ព័ន្ធរបស់ខេត្តមន្ត្រី ជំនាញនិងខិតខំធ្វើ ឲ្យតាមស្តង់ដារ គុណភាព និងបច្ចេកទេស បន្ថែមទៀត៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *