តំណាងឧត្តមសេនីយ៍ទោស្នងការប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯកមុីចំរើន

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង ក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារសពលោកអនុសេនីយ៍ឯក ម៉ី ចំរើន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុស នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលទទួលមរណៈភាពនៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០(ដោយជម្ងឺរបេង សួត)ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី អ៊ុក សារ៉ាត់ ត្រូវជាប្រពន្ធនៃសព ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។

ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាល និងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ប្តីដ៏ល្អដែលបានបម្រើប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *