អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពុងឆ្នាំង៖ នៅវេលាម៉ោងប្រមាណ១៥:៣៥នាទី ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ កំលាំងការិយាល័យជំនាញ និងកំលាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំងចំនួន០៩នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាង លឿន សហការពន្លាតដែនដីសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសចែកចាយនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ឃាត់បានជនសង្ស័យ៥នាក់ជាបន្ទាប់។

ដកហូតបានវត្ថុតាងរួមមាន៖១.ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន១៤កញ្ចប់តូច ទម្ងន់៩.៥៨ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់), ២.ម៉ូតូចំនួន០៣គ្រឿង, ៣.ទូរស័ព្ទដៃចំនួន០២គ្រឿង, បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ការិយាល័យជំនាញកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមច្បាប់។

ជនសង្ស័យទាំង០៥នាក់នេះបានជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *