ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចោរកម្ម នៅស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 វេលាម៉ោង 14.30 នាទី អនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម  ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបា ត់ ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារ ន គរបាលព្រហ្មទ័ណ្ឌ កម្លាំងជំ នាញនៃអធិការ នគរបាលស្រុកសំពៅលូនដែល មានលោកវរ សេនីយ៍ឯក ពេជ្រ សារ៉ែន អធិការន គរបាលស្រុក បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវបង្ក្រាបករណីចោរកម្ម 1ករណី នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន 1នាក់ឈ្មោះ អុន ឌីណា ភេទប្រុស អាយុ 25 ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ដកហូតវត្ថុតាងបាន ខ្សែកចំនួន 2ខ្សែ, ចិញ្ចៀនចំនួន 2វង់ ,ស្រោមទូរស័ព្ទដៃចំនួន8, កាបូបដៃចំនួន4, កាបូបស្ពាយចំនួន5, ទូរសព្ទដៃចំនួន 2គ្រឿង, ដែលជនសង្ស័យបានធ្វើសកម្មភាពលួចរបស់ជនរងគ្រោះឈ្មោះ ហេង សុភ័ន្ត ភេទប្រុស អាយុ 21ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី 21 ខែមិថុនាឆ្នាំ 2020, បច្ចុប្បន្នជនសង្ស័យបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង  ខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់  តាមនីតិវិធីច្បាប់៕(សឿន វ៉ាន់ម៉ាន់លី)

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *