បើកបន្ទប់ទឹកឃើញព្រះសង្ឃធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទនិងសមត្ថកិច្

ខេត្តពោធិ៍សាត់ ៖ ព្រះសង្ឃព្រះជន្មាយុ ៧៣វស្សា បានធ្វើអត្តឃាតដោយចង.កនៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានផងដែរ ។

ករណីប្រទះឃើញព្រះសពព្រះសង្ឃធ្វើអត្តឃាតខាងលើ គឺនៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ទឹកក្នុងវត្តពុទ្ធារាម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តបានប្រាប់ថា ព្រះសពព្រះសង្ឃព្រះនាម ជុំ ហ៊ុន ព្រះជន្មាយុ ៧៣វស្សា បច្ចុប្បន្នព្រះអង្គគង់នៅវត្តពុទ្ធារាមស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ។

ព្រះសង្ឃ(ជុំ ហ៊ុន)បានយកខ្សែអង្រឹងពណ៌ស្លែចងនៅចន្លោះប្រហោងឥដ្ឋខ្យល់ជញ្ជាំងបន្ទប់ទឹកបណ្ដាលឲ្យអនិច្ចធម្មមិនដឹងជាកាលពីម៉ោងប៉ុន្មាននោះទេ លុះនៅវេលាម៉ោងខាងលើទើបកូនសិស្សប្រទះឃើញ បង្កការភ្ញាក់ផ្អើលឡើងតែម្តង ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ព្រះសង្ឃ(ជុំ ហ៊ុន)ពុំដែលមានបញ្ហាឬទំនាស់អ្វីធំដុំនោះទេ ទាំងនៅវត្ត និងជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ប៉ុន្តែព្រះអង្គមានបញ្ហាសុខភាព(ជំងឺរុំារ៉ៃ)។

សមត្ថកិច្ចជំនាញពាក់ព័ន្ធបានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍នេះ ទើបធ្វើកំណត់ហេតុប្រគល់ព្រះសពជូនសាច់ញាតិ និងគណៈកម្មការអាចារ្យវត្ត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដើម្បីតម្កល់ព្រះសពធ្វើបុណ្យនៅវត្តពុទ្ធារាម ជាវត្តកើតហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *