នាំគ្នាញ៉ាំនំបញ្ចុកក្នុងកម្មវិធីបុណ្យចំរើនព្រះជន្មត្រូវបានពុលបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យ !!!

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង ៩និង០០ នាទីព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ មានករណីពុលនំបញ្ចុក នៅចំណុចផ្ទះកម្មវិធីបុណ្យចម្រើន ព្រះជន្មរបស់ ឈ្មោះ សាន់ ក្រួច ភេទប្រុស អាយុ ៦៤ឆ្នាំ ភូមិ គោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

ជនរងគ្រោះសរុប ១៣ នាក់ ស្រី ០៦ នាក់ ៖
១-ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ ៣០ ឆ្នាំ
២-ឈ្មោះ សៀន ប៉ប់ ភេទ ស្រី អាយុ ៤៥ ឆ្នាំ
៣-ឈ្មោះ ក្រូច ស្រី ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
៤-ឈ្មោះ លាត ហ៊ីង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ
៥-ឈ្មោះ រុំ រ៉ង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
៦-ឈ្មោះ អ៊ាម អុី ភេទប្រុស អាយុ ៤៨ ឆ្នាំ
៧-ឈ្មោះ ឡាត ណូត ភេទប្រុស អាយុ ៥៦ ឆ្នាំ
៨-ឈ្មោះ សៀវ សៅ ភេទស្រី អាយុ ១២ ឆ្នាំ
៩-ឈ្មោះ សាន់ សៀវ ភេទ ប្រុស អាយុ ៥៩
១០-ឈ្មោះ តក់ រុាំ ភេទ ស្រី អាយុ ៥៧ ឆ្នាំ
១១-ឈ្មោះ នាត សារៀន ភេទស្រី អាយុ ១១ ឆ្នាំ
១២-ឈ្មោះ នាត សារ៉ាន់ ភេទស្រី អាយុ ០៩ ឆ្នាំ
១៣-ឈ្មោះ បាន សាមឿយ ភេទ ស្រី អាយុ ៨ ឆ្នាំ

ជនរងគ្រោះ ទាំង១៣នាក់ មានស្រី ០៦ នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ក្រូចគរ បញ្ចូនមកសង្រ្គោះនៅមណ្ឌលសុខភាពក្រូចគរ ក្នុងនោះម្នាក់ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ ៣០ ឆ្នាំ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។
ក្រោយពីទទួលព័ត៌មានលោកអធិការបានបញ្ជាកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងពិនិត្យធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ។

ចំពោះស្ថានភាពសុខភាពរបស់ជនរងគ្រោះទាំង ១២នាក់ និង ០១នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកមានសភាពល្អ។

ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *