​ខែ៦នេះបទល្មើស ព្រហម្មទ័ណ្ឌកើតឡើង ចំនួន៤៣លើកមនុស្ស ស្លាប់ចំនួន៦នាក់ រងគ្រោះ២២នាក់បាត់ ម៉ូតូ៦គ្រឿង និងសម្ភារៈ មាសប្រាក់មួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្តាយមានជ័យ បានមានប្រសាសន៍ក្នុង កិច្ចប្រជុំឆមាសទី១និង លើកទិសដៅឆមាស ទី២ថាខែ៦នេះមាន បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន៤៣លើក មនុស្សស្លាប់ចំនួន៦នាក់ រងគ្រោះ២២នាក់បាត់ ម៉ូតូ៦គ្រឿង និងសម្ភារៈមាស ប្រាក់មួយចំនួន ដោយមានការចូលរួម លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងាររង នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងផងដែរនៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការខេត្ត។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនោះបទល្មើស ឧក្រិដ្ឋកើតឡើងចំនួន ១០លើក រំលោភសម្លាប់១លើក រំលោភសេពសន្ថវៈ ២លើកឃាតកម្ម២លើក ឃាតកម្មគឹត ទុកជាមុន១លើក ហឹង្សាមានស្ថានទម្ងន់ ទោស៣លើកលួចមាន ស្ថានទម្ងន់ទោស មធ្យោបាយផ្សេងៗ ១លើកបទល្មើសមជ្ឈឹម ៣៣លើកលួច ១០លើកឆក់៤ លើកហឹង្សាដោយ ចេតនា១លើក ធ្វើឲ្យខូចខាត ដោយចេតនា១លើក ហឹង្សាក្នុងគ្រួសា៥ លើកបំពានផ្លូវភេទ១លើក បង្រ្កាបបទល្មើសព្រហ្ម ទណ្ឌបានចំនួន៣៧លើក ឃាត់ខ្លួន៥២នាក់ដកហូត ម៉ូតូ៦គ្រឿងអាវុធកែច្នៃ១ ដើមដាវ២ដើមកាំបិត៥ ដើមនិងមានស្ភារៈ ផ្សេងៗមួយចំនួន។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាទាក់ទង និងបញ្ហាគ្រឿង ញៀនខុសច្បាប់ លទ្ធផលបង្រ្កាបបាន ចំនួន២៩២លើក ឃាត់ខ្លួន៦៥២នាក់ ស្រី៣៧នាក់ ក្នុងនោះករណី ជួញដូរ១៤១ករណី ជនសង្ស័យ៣៧២នាក់ ស្រី២៧នាក់ ករណីប្រើប្រាស់ ១៥១ករណី ជនសង្ស័យ២៨០នាក់ ស្រី១០នាក់ វត្ថុតាងថ្នាំមេតំ ហ្វេតាមីនគ្រាប់ WY​ទម្ងន់៦៥,៨៩ក្រាមុំមេតំហ្វេតា មីនអាយស៍ ICE​១.១០៣,៣៩៥ក្រាម ម្សៅហ្មត់ទម្ងន់២០,៦៩ក្រាម រថយន្ត៣គ្រឿង ទូរស័ព្ទដៃ២៦៩គ្រឿង ម៉ូតូ២៧គ្រឿង ប្រាក់ថៃ៤,៩៧០បាតប្រាក់ ខ្មែរ៣លាន១សែន៩ ម៉ឺន៤ពាន់រៀល ៦២១ ដុល្លាកាំបិត១៤ដើមនិងសម្ភារៈ ឧបករណ៍វេចខ្ចប់មួយចំនួន។

លោកបន្តទៀតថាចំពោះ សភាពការណ៍គ្រោះ ថ្នាក់ចរាចរណ៍រយៈ ពេល៦ខែនេះ កើតឡើង៤៨ លើកបណ្តាលឲ្យ មនុស្សស្លាប់៤៥នាក របួសធ្ងន់៣៥នាក់ ស្រាល៣១នាក់ម៉ូតូ ខូចធ្ងន់២៨គ្រឿង ស្រាល១០គ្រឿង រថយន្តតូចខូចធ្ងន់ ២៨គ្រឿង រថយន្តធំខូចធ្ងន់៣គ្រឿង ស្រាល៥គ្រឿងយាន យន្តផ្សេងៗខូចធ្ងន់១គ្រឿង៥គ្រឿង ស្រាល៤គ្រឿង។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានក្រើនរំលឹកដល់ គ្រប់បណ្តាអង្គភាព ទាំងអស់ ត្រូវបន្តយកចិត្តទុក លើការងារជំនាញ របស់ខ្លួនបន្ថែមទៀត ក្នុងការការពារថែរក្សា ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។

ជាមួយគ្នានោះដែរ លោក បានជំរុញដល់ នគរបាលជំនាញព្រហ្មទណ្ឌ ត្រូវតែយកចិត្តទុកដាក់ ស្រាវជ្រាវមុខ សញ្ញាដែលបង្កល្មើស កំពុងរត់គេចខ្លួន និងមុខសញ្ញាដែល មានដីកាចាប់ខ្លួនឬនាំខ្លួន ព្រមទាំងស៊ើបអង្កេត មុខសញ្ញាដែលចេញ ពីពន្ធនាគារផងដែរ។

ចំពោះកម្លាំងជំនាញប្រឆាំង បទល្មើសគ្រឿងគ្រប់ស្រុក ក្រុងក៏ដូចជានគរបាល វរសេនាតូចត្រូវក្តាប់ឲ្យ បានណែនលើមុខសញ្ញា ជួញដូរនិងប្រើប្រាស់ គ្រឿងគ្រឿងញៀន ដើម្បីឈានដល់ ការបង្រ្កាប និង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ត្រូវធ្វើការត្រួត ពិនិត្យជាប្រចាំលើរាល់ កាលបរិច្ឆេទរបស់ ទំនិញ ស្លាកសញ្ញានិងប្រភព ឲ្យបានត្រឹមត្រូវ ដែលមានតាំងលក់ តាមផ្សារនានានិងតូច លក់ដូរតាមផ្ទះជាដើម ។

ព្រោះកន្លងមកមាន ប្រជាពលរដ្ឋយើងបាន បាត់បង់ជីវិតចំនួន៨នាក់ និងរងគ្រោះជាង៣០នាក់  ដោយសារតែពុល ស្រាថ្នាំចិនសែ តាំងគួយនោះ ដូច្នេះសូមឲ្យមន្ត្រី នគរបាលជំនាញ ប្រឆាំងបទល្មើស សេដ្ឋកិច្ចត្រូវយកចិត្ត ទុកដាក់ឲ្យហ្មត់ចត់ លើទំនិញទាំងឡាយណា ដែលខូចគុណភាព និងគ្មានស្លាក សញ្ញាត្រឹមត្រូវ គ្មានដាក់ទីតាំងផលិត  គ្មានកាលបរិច្ឆេទ និងការផលិតគ្មាន អនាម័យជាដើម ៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *