ពិធីប្រគល់វិញ្ញាបណ្ណបត្រ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងស្រុកដងទង់ ចំនួន ១៥០គ្រួសារ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកដងទង់ មានរៀបចំពិធី ប្រគល់វិញ្ញាបណ្ណបត្រ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្រោមការអញ្ជើញចូលរួម ពីសំណាក់ លោក ជាវ តាយ អភិបាលនៃ គណ:អភិបាលខេត្ត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត ថ្នាក់ដឹនាំ មន្រី្តរាជការសាលាខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត  និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១៥០គ្រួសារ ។

លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ សំណេះសំណាល ដោយបានចាត់ ទុកបណ្ណសម្គាល់អចលន ទ្រព្យដែលបានប្រគល់ ជូននាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ និងជាឯកសារ ភស្តុតាងរឹងមាំ ចំពោះមុខច្បាប់។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យថែរក្សាប័ណ្ណ កម្មសិទ្ធិនេះឲ្យបានគង់វង្សល្អ និងប្រើប្រាស់ដីឲ្យ ទៅជាប្រយោជន៍ សម្រាប់ការលើកកម្ពស់ ជីវភាពរបស់បងប្អូន ឲ្យបានកាន់តែ ប្រសើរឡើង។

ជាមួយនឹងឱកាសនោះ លោកអភិបាលខេត្ត នឹងបន្តពិនិត្យ និងជំរុញដល់ការ ចេញប័ណ្ណកម្មសិទ្ធិដីធ្លី បន្ថែមទៀតដោយរៀប ចំផែនការឲ្យបានច្បាស់ លាស់ដើម្បីកា រចេញប័ណ្ណបានលឿន ហើយលោកក៏បានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្ន ខ្ពស់រក្សាការពារជំងឺកូ វីដ-១៩ កុំឲ្យឆ្លងជំងឺ កាចសាហាវនេះ ដោយអនុវត្តតាម វិធានការរបស់ក្រសួង សុខាភិបាលឲ្យបានជាប់លាប់។

សូមបញ្ជាក់ថា តាមរបាយការណ៍ របស់លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់  និងសុរិយោដីខេត្តកំពត បានបញ្ជាក់ថា សម្រាប់ស្រុកដង ទង់បានចុះបញ្ជីដីធ្លី សម្រេចចំនួន ៥ឃុំ ស្មើនឹង ២៣ភូមិ ចេញប័ណ្ណរួច រាល់សរុបចំនួន ១៧.១០៦ប័ណ្ណ ហើយបានចែក ជូនប្រជាពលរដ្ឋសរុប ចំនួន ១៥.៨៨៤ ប័ណ្ណ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *