មុខសញ្ញាប្រើប្រាស់ គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំង នគរបាលខេត្តកែប ឃាត់ខ្លួនរួចបញ្ជូន ទៅសាលាដំបូងខេត្តកំពត

(ខេត្តកែប)៖ ជនសង្ស័យដែល ជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀនម្នាក់ត្រូវ បានកម្លាំងនគរបាល ខេត្តកែបឃាត់ ខ្លួនរួចកសាងសុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពតដើម្បីចាត់ ការបន្តនៅព្រឹក ថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០២០នេះ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនេះ ក្រោមការដឹកនាំ ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរ បាលខេត្តកែប ទើបនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ នគរបាលក្រុង និងនគរបាលមូលដ្ឋាន ចុះបង្ក្រាបករណី ប្រើប្រាស់គ្រឿងញៀន នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ហើយសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យ ម្នាក់ខាងលើ ឈ្មោះ សាន សុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ សង្កាត់ខាងលើ និងដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស៤ កញ្ចប់(ធំ១កញ្ចប់,តូច៣កញ្ចប់) ទម្ងន់៥,៨៤ក្រាម ថ្លឹងទាំងថង់ , ម៉ូតូម៉ាកអ៊ែប្លេកចំនួន១គ្រឿង , ទូរស័ព្ទម៉ាកVIVO ចំនួន១គ្រឿង , កន្ត្រៃចំនួន១ដើម , ដែកកេះចំនួន៥ដើម , បារីចំនួន៣កញ្ចប់ និងស៊ីមកាតចំនួន១។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *