ដឹងច្បាស់ហើយរឿង ឆេះផ្ទះ៦ខ្នងនៅស្រុក មង្គលបូរីនោះសមត្ថកិច្ច ថាសង្ស័យមានមនុស្ស លួចដុត

(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ច អាជ្ញាធរនិង ប្រជាពលរដ្ឋថាករណី ឆេះផ្ទះ៦ខ្នងនៅស្រុក មង្គលបូរីនោះ ដឹងច្បាស់ហើយ សង្ស័យមានមនុស្ស លួចដុតបាន កើតឡើងនៅវេលា ម៉ោង១១និង៤០នាទី យប់ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២០  នៅភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នៅក្នុងហេតុការណ៍ ចុះជួយអន្តរាគមន៍ជួយ ពន្លត់ភ្លើងឆេះផ្ទះនោះ គេឃើញមាន អាជ្ញាធរ ប្រជាពលរដ្ឋ  និងកងកម្លាំងយោធា កងរាជអាវុធហត្ថ កងកម្លាំងនគរបាល ជួយអន្តរាគមន៍ពន្លត់ និងរថយន្តពន្លត់អគ្គីភ័យ ពន្លត់អគ្គភ័យចំនួន៦គ្រឿង ក្នុងនោះ របស់ស្នងការដ្ឋាន នគរបាលខេត្តចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី១គ្រឿង រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ១គ្រឿង  រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ ១គ្រឿង និងក្រុងសិរីសោភ័ណ ១គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដោយបាញ់ទឹក អស់ចំនួន១៤រថយន្ត ទើបគ្រប់គ្រង ស្ថានការបាននិង ឈានដល់រលត់ទាំង ស្រុងប្រើប្រាស់រយៈពេល ជាង២ម៉ោង ភ្លើងមិនអាចរាល ដាលដល់លំនៅដ្ឋានជាច្រើន រយខ្នងក្បែរនោះឡើយ ។

ជនរងគ្រោះទាំង៦គ្រួសារ ដែលត្រូវបាន អគ្គីភ័យឆេះផ្ទះទាំងស្រុងនោះ តាមការឲ្យដឹង ពីលោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់ គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ បានឲ្យដឹងថា ១ឈ្មោះ ឈួន ម៉ៅ ភេទប្រុសអាយុ ៥៤ឆ្នាំ ជាជនពិការ ២ឈ្មោះសាំង រួម ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ៣ឈ្មោះ អឿ បូនី ភេទស្រីអាយុ៦៣ឆ្នាំ មុខរបរមេផ្ទះ ៤វ៉ាន់  សាន់ ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរជាកម្មករសំណង់ ៥មួង ផេងហួ ភេទប្រុសអាយុ ៥៥ឆ្នាំ មុខរបរ មុខរបរចុងភៅការ ៦មួង សេងគី ភេទប្រុសអាយុ៦៣ឆ្នាំ មុខរបរចុងភៅការ ។​

ចំពោះទ្រព្យសម្បត្តិ ដែលរងនូវការខូចខាត សរុបទាំង៦ផ្ទះនោះ តាមការប៉ាន់ប្រមាណ ជាជំហានដំបូង មិនតិចជាង ៤០ម៉ឺនដុល្លានោះឡើយ ។

លោកស្នងការង បានបញ្ជាក់ថាតាមការ ស្រាវជ្រាវករណីភ្លើងឆេះ នេះគឺដំបូងចេញពីផ្ទះ របស់ឈ្មោះ ឈួន ម៉ៅ នៅជាន់ខាងលើ រួចហើយបាន រាលដាលដល់ផ្ទះ ចំនួន៥ខ្នងបន្ថែមទៀត បើតាមស្រាវជ្រាវជុំ វិញករណីអគ្គីភ័យ ឆេះផ្ទះនេះ ប្រជាពលរដ្ឋ នៅជិតខាងនោះ ក៏ដូចជាសមត្ថិច្ច និងអាជ្ញាធរ មានការសង្ស័យ ទៅលើកូន ប្រសាររបស់ឈ្មោះ ឈួន ម៉ៅ ដែលមានឈ្មោះ ឈៀន សុឃីត អាយុ ២៤ ឆ្នាំ ជាមនុស្ស ញៀនថ្នាំ ជាអ្នកដុត ព្រោះមុនពេលកើត មានអគ្គីភ័យនេះ នៅវេលាម៉ោង៧យប់ ឈ្មោះ ឈៀន សុឃីត និងប្រពន្ធរបស់ គេឈ្មោះវឿន និមល់អាយុ២១ឆ្នាំ  បានឈ្លោះប្រកែកគ្នា រួចឈ្មោះ ឈៀន សុឃីត ២៤ ឆ្នាំ បានចេញពីផ្ទះបាត់លុះ ដល់វេលាម៉ោង១១និង៤០នាទីយប់ក៏ មានហេតុការណ៍ ឆេះផ្ទះរបស់ឈ្មោះ ឈួន ម៉ៅនេះមុនគេតែម្តង ហើយបានរាលដាល ដល់ផ្ទះចំនួន៥ខ្នងទៀត ។

លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថាក្រោយ ពីមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវ ជ្រាវនិងនាំខ្លួន  ឈ្មោះឈៀន សុឃីត ២៤ ឆ្នាំ មកសាកសួរ ចម្លើយនៅអធិការដ្ឋាន នគរបាលស្រុក តែឈ្មោះ ឈៀន សុឃីត បាននិយាយថា ខ្លួនមិនបានដុតផ្ទះ របស់ខ្លួននោះទេ ក្រោយពីឈ្លោះ ប្រកែកគ្នាជាមួយប្រពន្ធ រួចហើយគេក៏ ចេញពីផ្ទះ តាំងពីម៉ោង ៨យប់ម្លេះ។

លោកអធិការ បានបញ្ជាក់ថា ទាក់ទងនិងករណី ភ្លើងឆេះផ្ទះនេះ សមត្ថកិច្ចនៅមិន ទាន់សន្និដ្ឋានថាបណ្តាល មកពីករណីមានមនុស្ស លួចដុតឬក៏បណ្តាល មកពីទុស្សេខ្សែភ្លើង នោះឡើយ ព្រោះភ្លើងឆេះចេញដំបូង ពីផ្ទះរបស់ឈ្មោះ ឈួន ម៉ៅ  នោះ​គឺនៅជាន់លើ ដែលគ្មានមនុស្សដេក ហើយបើជំនាញពិនិត្យ គុបភ្លើងមិនមានដាច់ខ្សែលួស ដូច្នេះករណីនេះ ស្ថិតក្នុងការ ស្រាវជ្រាវនៅឡើយ ៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *