ថ្នាក់ដឹកនាំខេត្តកែប បានអញ្ជើញ ប្រគេនចង្ហាន់​​ និងនាំយកទេយ្យ វត្ថុប្រគេនព្រះសង្ឃ នៅវត្តកំពង់ត្រឡាច​ និងវត្តភ្នំព្រួស

(ខេត្តកែប)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច​ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប  និងលោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកែប បានអញ្ជើញប្រគេន ចង្ហាន់ និងនាំយកនូវទេយ្យ វត្ថុដល់សមណសិស្ស  នៅវត្តកំពង់ត្រឡាច និងវត្តភ្នំព្រួស ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត  លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍  វរៈសេនីយ៍  លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញ ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំងបី និងបងប្អូនប្រជាពល រដ្ឋជាពុទ្ធបរិស័ទផងដែរ។

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ក្រោមការយកចិត្ត ទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ទីអារាមទាំង អស់នៅទូទាំងប្រទេស ទទួលបានការឧបត្ថម្ភ ជាទេយ្យទាន ថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាប្រចាំ ដោយមិនឲ្យទី អារាមណាមួយ ខ្វះខាត ជួបការលំបាក ដោយអាជ្ញាធរមិន បានដឹងនោះឡើយ។

លោកអភិបាល ខេត្តបានបន្តថា ដោយឡែក សម្រាប់ទីអារាម នៅខេត្តកែប ក៏មានការខ្វះខាត នៅស្បៀង និងសម្ភារៈសម្រាប់ផ្គត់ផ្គង់ នៅទីអាមប្រចាំថ្ងៃផងនោះ លោកព្រមទាំងសហការី ទាំងអស់ក៏នាំ យកនូវទេយ្យទាន ថវិការ និងសម្ភារៈប្រើប្រាស់ប្រគេន ព្រះសង្ឃនៅវត្ត ចំនួនពីរនាថ្ងៃនេះ ដែលមានវត្ត កំពង់ត្រឡាច និង វត្តភ្នំព្រួស ដែលស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ចំពោះទេយ្យទានដែល ប្រគេនព្រះសង្ឃនាពេល នោះរួមមាន អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងថវិការ ៣,០០០,០០០រៀល សម្រាប់ប្រគេនវត្ត កំពង់ត្រឡាច និងថវិកា ៣,៣៦២,០០០រៀល ប្រគេនវត្តភ្នំព្រួស។

ជាមួយនេះលោកក៏បាន មានប្រសាសន៍ ទៅកាន់ព្រះសង្ឃ សមណសិស្ស គ្រប់ព្រះអង្គ សូមចូលរួម ថែរក្សា វិស័យព្រះសាសនា ខិតខំប្រតិបត្តិតាម គន្លងធម៌វិន័យរបស់ព្រះពុទ្ធ និងដាច់ខាត ជៀសឲ្យឆ្ងាយពី គ្រឿងញៀន។

ជាចុងបញ្ចប់ លោកក៏សូមឲ្យ ព្រះសង្ឃសមណសិស្ស និងបងប្អូនប្រ ជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យ ជាប្រចាំ និងអនុវត្តតាមវិធាន ការណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ ទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *