អាជ្ញាធរមូលដ្ឋាននិង មន្ត្រីពាក់ព័ន្ធត្រូវបន្ត ខិតខំដោះស្រាយ រាល់សំណូមពរ និងបញ្ហាប្រឈម នានាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស

(ខេត្តកំពត)៖ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុងកំពត បានក្រើនរំលឹកជំរុញ ដល់អាជ្ញាធរនិង មន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ដោះស្រាយរាល់ សំណើ សំណូមពរបញ្ហាកង្វល់ បញ្ហាប្រឈម នានាដែលនៅសេសសល់ ទទួលបានពីប្រជា ពលរដ្ឋក្នុងវេទិ កាសាធារណៈកន្លងមក ឲ្យបានឆាប់រហ័ស។

នេះជាការលើក ឡើងរបស់លោក ម៉ាន សុគ្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូល ដ្ឋានក្រុងកំពត  និងជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបាន ថ្លែងជំរុញបែបនេះនៅ ក្នុងឱកាស កិច្ចប្រជុំបូក សរុបត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការងាររបស់ ក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពត ដើមឆ្នាំ២០២០ក្នុងឆមាសទី១និងទិសដៅអនុវត្តន៍ បន្តឆមាសទី២ កាលពីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលាក្រុង កំពតខេត្តកំពត។

ដែលកិច្ចប្រជុំនេះមាន ការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូល ដ្ឋានក្រុងកំពត មន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងមាន សមត្ថកិច្ចអាជ្ញាធរក្រុង និងសង្កាត់ទាំង៥ ដើម្បីត្រួតពិនិត្យ ពិភាក្សាលើលទ្ធផល ការងារធ្វើយ៉ាងណា ជំរុញការដោះស្រាយ រាល់សំណើ សំណូមពរ និងបញ្ហាកង្វល់ ជូនប្រជាពលរដ្ឋឲ្យបាន ឆាប់រហ័ស ដែលនៅសេសសល់ របស់ប្រជាពលរដ្ឋ បានលើកឡើងក្នុង អង្គវេទិកាសាធារណៈ កន្លងមក។

លោក ម៉ាន សុគ្រី ក៏បានដាក់ទិស ដៅនិងជំរុញបន្ថែម  ដល់សមាជិក សមាជិកាក្រុមការងារ អាជ្ញាធរក្រុង និងសង្កាត់ទាំង ៥នៃក្រុងកំពត ក្នុងនោះរួមមានបញ្ហាការ បន្តសម្របសម្រួលទំនាក់ ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ បង្រួមបញ្ហា បង្កើនការដោះ ស្រាយតាមការជាក់ស្ដែង និងបន្តធ្វើវេទិកា សាធារណៈនៅគ្រប់ភូមិ ដោយផ្សព្វផ្សាយគោល នយោបាយភូមិ ឃុំ មានសុវត្ថភាពឲ្យ បានទូលំទូលាយ ព្រមទាំងសហការ ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍនៅមូលដ្ឋាន ក្រុង សង្កាត់ឲ្យបាន កាន់តែរីកចម្រើន និងបន្តដោះស្រាយ សំណើសំណូមពរ បញ្ហាប្រឈមនានា ដោយរកគ្រប់ មធ្យោបាយដើម្បីឆ្លើយ តបឲ្យបានទាន់ពេល វេលាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរក៏ ត្រូវយកចិត្តទុកដាក់ ជម្រុញណែនាំដល់ ប្រជាពលរដ្ឋ រួមគ្នាថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសសុខសន្តិភាព ស្ថេរភាព នឹងបន្តធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអនុវត្តនូវ វិធានការរបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល  ដើម្បីរក្សាបាននូវអនាម័យល្អ ដើម្បីការពារ សុខភាពខ្លួន ជៀសផុតពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ឱ្យបានជា ប្រចាំទាំងអស់គ្នា ជៀសវាងកុំឱ្យមាន កើតជំងឺដ៏កាចសាហាវ នេះនៅក្នុងសហគមន៍ យើងជាដាច់ខាត។

ជាមួយនេះ លោក ម៉ាន សុគ្រី ក៏បានផ្ដាំផ្ញើប ន្ថែមដល់ អាជ្ញាធរ និងមន្ត្រីក្រុមការងារ ឲ្យបន្តយកចិត្តទុកដាក់ សហការគ្នាតាមដាន ពិនិត្យលទ្ធភាព ដើម្បី ចូលរួមចំណែកជួយ ជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយសារ រងផលប៉ះពាល់ ក្នុងស្ថានភាព នៃការទប់ស្កាត់ការ រីករាលដាលជំងឺ កូវីដ១៩ ក្នុង មូលដ្ឋានឲ្យបានទាន់ពេលវេលា។

លោក ម៉ាន សុគ្រី ក៏បានកោត សរសើរវាយ តម្លៃខ្ពស់ ចំពោះលទ្ធផល ការងារដែលសមាជិក សមាជិកាក្រុម ការងារគ្រប់ថ្នាក់គ្រប់ ផ្នែកបានយកចិត្ត ទុកដាក់ចុះធ្វើវេទិកា សាធារណៈស្វែងយល់ និងធ្វើការដោះ ស្រាយបានល្អ ទាន់ពេលវេលាពី តម្រូវការនិងសំណូមពរ ព្រមទាំងបញ្ហាប្រឈម នានារបស់ប្រជា ពលរដ្ឋដើម្បីឆ្លើយតប ស្របទៅតាមគោល នយោបាយរាជ រដ្ឋាភិបាលប្រកបដោយ ប្រសិទ្ធភា ។

ក្នុងឱកាសនោះដែរ លោក ម៉ាន សុគ្រី និងសមាជិក ក្រុមការងារក៏បាន នាំយកនូវសៀវភៅ គម្ពីរអាល់កូរអាន បកប្រែជាភាសាខ្មែរ ដែលជាអំណោយរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ ប្រធានអង្គការមូល និធិអភិវឌ្ឍ ឥស្លាមកម្ពុជា ផ្ដល់តាមរយៈឯកឧត្តម ផ្ទាល់ក្នុងនោះ បកប្រែជាភាសាខ្មែរ ចំនួន ២៤០គម្ពីរ និងមួយចំនួនទៀត ជាភាសាអារ៉ាប់ សរុបចំនួនជាង៥០០គម្ពីរ សម្រាប់បែងចែកជូន សាសនិកឥស្លាម ហាតុកឹមតួន នៅតាមសូរ៉ាវ ម៉ាស្ទិតក្នុងក្រុងកំពត និងនៅមន្ទីរពន្ធនាគារ ខេត្តកំពត  មួយចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *