លោកអ៊ុំរាត្រីចុះផ្សព្វផ្សាយ ការអនុវត្តច្បាប់ អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យ អន្តការណ៍ចំពោះ  អ្នកល្មើសច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី

(ខេត្តបន្ទាយមានជ័យ)៖លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក គឹម សុវណ្ណ  ប្រធាន និង មន្រ្ដីជំនាញនៃ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានធ្វើការសហការណ៍ ជាមួយ នគរបាលចរាចរណ៍ ផ្លូវគោកខេត្តចុះធ្វើការ ផ្សព្វផ្សាយការអនុវត្តច្បាប់ អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យ អន្តការណ៍ចំពោះ អ្នកល្មើសច្បាប់ ចរាចរណ៍ផ្លូវគោកដល់ អ្នកធ្វើដំណើនៅលើ ដងផ្លូវជាតិ៥៦ ស្ថិតនៅភូមិសុភី  សង្កាត់កំពង់ស្វាយ  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការរងការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកខេត្ត បានឲ្យដឹងថាក្នុងតួនាទី និងភារកិច្ចរបស់ លោកជានាយ ការិយា ល័យនេះ លោកប្តេជ្ញាដឹកនាំ បំពេញភារកិច្ច ស្រ បតាមជំនាញ និងច្បាប់ដែលបានកំណត់ ធ្វើយ៉ាងណាសំដៅកាត់ បន្ថយឲ្យបានល្អប្រសើរ នូវករណីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ស្របតាមការអំពាវ នាវរបស់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរ បាលជាតិ  និងក្រសួងមហាផ្ទៃ ក៏ដូចជារាជ រដ្ឋាភិ បាលនៃព្រះរាជាណា ចក្រកម្ពុជាផងដែរ។

លោកបានបន្តថាក្នុង ករណីម្ចាស់រថយន្ត នៅតែបន្តប្រព្រឹត្តិល្មើស ច្បាប់នោះនិងត្រូវអនុវត្ត ស្របតាមច្បាប់ដោយ មិនអនុគ្រោះឬលើក លែងឡើយ រថយន្តដឹកសំពីង សំពោងធ្វើការផាកពិន័យ ស្របទៅតាមបទ បញ្ញាតិនៃច្បាប់ទើប អនុញ្ញាតឲ្យធ្វើចរាចរណ៍។

ការអនុវត្តនូវភារកិច្ច របស់មន្រ្តីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការចូល រួមពីបងប្អូនប្រជាពលរដ្ឋ ព្រោះការអនុវត្តនូវខ្លឹម សារអនុក្រិត្យថ្មីរបស់រាជ រដ្ឋាភិបាលស្តីពីការអនុវត្ត វិធានការផាក ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោកដែលនឹង ត្រូវចាប់ផ្តើមអនុវត្ត នៅថ្ងៃទី១ ខែឧសភាពេលនោះការ ផាកពិន័យចំពោះ អំពើល្មើសច្បាប់នឹង មានចំនួនទឹកប្រាក់ច្រើន ដូច្នេះសូមចូលរួមគោរព ច្បាប់ចរាចរណ៍ទាំង អស់គ្នាដើម្បីអាយុជីវិតបង ប្អូននិងដើម្បីសង្គមជាតិ យើងទាំងមូលពិសេស កុំឲ្យអស់ប្រាក់ដោយ ករណីផាកពិន័យនេះ។

ក្នុងនោះលោកអ៊ុំរាត្រី បានមានប្រសាសន៍ ថានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះជាថ្ងៃសាន ឪវាទផាកពិន័យអន្តការណ៍ ក្រុមត្រួតពិនិត្យយានយន្ត ខុសលក្ខណៈបច្ចេកទេស របស់មន្ត្រីការិយាល័យជំនាញ ចុះអនុវត្តត្រួតពិនិត្យ នូវការកាត់ទ្រុងរថយន្ត ជាក់ស្តែង ត្រូវដោះរានក្រោយ រថយន្តដឹកអ្នក ដំណើរធុនតូចយាន យន្តគ្មានផ្លាកលេខរថយន្ត ផ្ទុកទំនិញខុសលក្ខណៈ បច្ចេកទេស រថយន្តខ្វះឯកសារ  រថយន្តគ្មានប័ណ្ណ បើកបរប្រើប័ណ្ណបើកបរ ខុសប្រភេទរថយន្ត ដែលដោះភ្លើងខុស បច្ចេកទេសជាដើម។

លោកបានបញ្ជាក់ ទៀតថាវិធានការរឹត បន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនេះ គឺដាក់ចេញដើម្បី ឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើន យ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឲ្យមានអ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាស ព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពី ភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ ទៅហើយនោះ ។

គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកបានសម្រេច កំណត់យក ឆ្នាំ២០២០នេះ ជាឆ្នាំបង្កើន ការរឹតបន្តឹង ការអនុវត្តច្បាប់ ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការ នេះមិនមែន ជាការដាក់បន្ទុក លើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាក នៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បី សេចក្ដីសុខ សុវត្ថិភាពសណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *