លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកែប ចុះផ្សព្វផ្សាយពីវិធី ការពារកុំឱ្យមានការ ចម្លងជំងឺកូវីដ១៩ នៅឃុំអង្កោល

(ខេត្តកែប)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នំា២០២០នេះ លោក ងួន ប៊ៀន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកែប និងជាសមាជិក គណ:កម្មការសុខាភិបាល ការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកិច្ចការនារី បានអញ្ចើញចុះសំណេះ សំណាលសួរសុខទុក្ខ និងធ្វើការណែ នាំពីវិធានការ ការពារការរីករាលដាលជំងឺកូវីដ-១៩  តាមគោលការណ៍ ណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារ ភូមិប្រមាណ៧០នាក់ ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ  ខេត្តកែប។

ក្នុងកិច្ចសំណេះ សំណាល លោក ងួន ប៊ៀន ក៏បានជំរុញណែនាំ ក្រើនរំលឹកដល់ ប្រជាពលរដ្ឋ ក្នុងសហគមន៍ឱ្យ មានការប្រុង ប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព សុវត្ថិភាព ភូមិឃុំឱ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរ ពិសេសត្រូវចេះ ថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀរហូត ។

ក្នុងឱកាសនោះដែរ លោក ងួន ប៊ៀន ក៏បានឧបត្ថម្ភជូន ប្រជាការពារភូមិ ក្នុងម្នាក់ៗទទួលបាន ក្រមា១ សាប៊ូ  និងថវិកាមួយចំនួន  ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *