លោកបណ្ឌិតប៉ែន ស៊ីម៉ននាំអំណោយ មនុស្សធម៌សាខាកាក បាទក្រហមខេត្ត ជូនប្រជាពលរដ្ឋ រងគ្រោះបដោយ សារខ្យល់កន្ត្រាក់ ក្នុងស្រុកដង ទង់ខេត្តកំពត

(ខេត្តកំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាង រាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា និង ប្រធានកិត្តិយស សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត អមដំណើរដោយ លោក តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមខេត្ត និងលោក ជឹង ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី សមាជិកសភា មណ្ឌលកំពត សមាជិករាជរដ្ឋាភិបាល និង សមាជិក សមាជិកាសាខា អនុសាខា ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញ ខេត្តរួមនិងអាជ្ញាធរ ក្រុម ស្រុក នៅព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ បានអញ្ជើញចុះនាំ យកនូវអំណោយ មនុស្សធម៌ សាខាកាកបាទ ក្រហមខេត្ត រួមមានគ្រឿង ឧបភោគបរិភោគ និងថវិកា ដើម្បីផ្ដល់ជូន ដល់គ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់ខូចខាត ទ្រព្យសម្បត្តិនិងផ្ទះ សម្បែង ចំនួន១២១គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកដងទង់ ខេត្តកំពត។

អំណោយដែលបាន ផ្ដល់ជូនប្រជាពល រដ្ឋរងគ្រោះទាំង១២១គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូ មី១កេស  ទឹកត្រី១យួរ  អំបិល២គីឡូ ទឹកសុទ្ធ១យួរ ទឹកក្រូច១កេស ម្រេចម៉ដ្ឋ១កញ្ចប់តូច។

ដោយឡែកអំណោយ ថវិកាផ្ទាល់របស់ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ជូនដល់គ្រួសារ រលំផ្ទះទាំងស្រុកចំនួន ១៣គ្រួសារទទួល បានថវិកា៥០ម៉ឺនរៀល  គ្រួសារ ខូចខាតផ្ទះកម្រិត មធ្យមចំនួន៨៤គ្រួសារ ក្នុងមួយគ្រួសារទទួល បានថវិកា១០ម៉ឺនរៀល និងគ្រួសារប៉ះ ពាល់តិចតួចចំនួន ២៤គ្រួសារ ក្នុងមួយ គ្រួសារទទួលបាន ថវិកា៥ម៉ឺនរៀល។

ជាមួយគ្នានេះលោក បណ្ឌិតក៏បានជូនថវិកា ដល់យុវជនកាកបាទ ចំនួន១១នាក់ អ្នកស្ម័គ្រចិត្ត កាកបាទចំនួន៥នាក់ ប្រជាការពារចំនួន ១៥ នាក់និងកងកម្លាំង ប្រដាប់អាវុធ ចំនួន៥១នាក់ក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន៤ ម៉ឺនរៀលស្មើគ្នា៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *