សាខាកាកបាទ ក្រហមខេត្តកំពត ទទួលអំណោយអង្ករ ពីសប្បុរសជន ដើម្បីរួមចំណែកជួយ ដល់ប្រជា ពលរដ្ឋជួបការលំ បាកខ្វះខាតក្នុងខេត្តកំពត

(ខេត្តកំពត)៖ សាខាកាកបាទ ក្រហមខេត្តកំពត នៅរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ បានធ្វើពិធីប្រគល់ និងទទួលអំណោយ អង្ករសប្បុរសធម៌ពី សប្បុរសជន ដែលពិធីនេះបាន ធ្វើឡើងនៅសាលា ខេត្តកំពត ក្រោមវត្តមាន លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត និងម្ចាស់អំណោយ គឺលោកប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកស្រី សេង ពុទ្ធិឆាត។

អង្គរដែលបាន ធ្វើពិធីប្រគល់និង ទទួលពេលនេះ មានចំនួន១០ តោន គឺជាអំណោយ សប្បុរសធម៌ក្នុង គោលដៅដើម្បីរួម ចំណែកជាមួយរដ្ឋ បាលខេត្តកំពត ត្រៀមបម្រុង សម្រាប់ជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះខ្វះខាតជីវភាពគ្រួសារនិងជួបការលំបាក។ ពិសេសក្នុងដំណាក់កាលស្ថានភាព ត្រៀមបង្ការ ប្រយុទ្ធទប់ ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ហើយបញ្ហានេះជា បន្ទុកលំបាកធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល ក៏ដូចពិភពលោកទាំង មូលកំពុងរួមគ្នាដោះស្រាយ។

មានប្រសាសន៍ ក្នុងឱកាសនោះ លោក ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភាភូមិភាគ ៣ បានសំដែងក្ដីរីករាយ ប្រកបដោយទឹកចិត្ត សប្បុរសធម៌ក្នុងការចូល រួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅរួម ចំណែកជួយសម្រាល បន្ទុកនិងការលំបាកជា មួយរដ្ឋបាលខេត្ត ដើម្បីយកទៅដោះស្រាយ ជួយដល់ប្រជាពលរដ្ឋ ខ្វះខាតនិងប្រឈម ងាយរងគ្រោះ នៅមូលដ្ឋានក្នុង ខេត្តកំពត។

ក្នុងឱកាសនោះ លោក ជាវ តាយអភិបាលខេត្ត ក៏បានសំដែងការ កោតសរសើរនិង ថ្លែងអំណរគុណ ដល់សប្បុរសជន គឺលោក ប្រាក់ ចំរើន និងលោកស្រី ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួនជា អំណោយ អង្ករនាពេលនេះ ដែលរដ្ឋបាលខេត្ត បាននិងកំពុងត្រូវការ សម្រាប់យកទៅផ្ដល់ ជូនដល់ប្រជាពលរដ្ឋ ប្រឈមងាយរងគ្រោះ និងខ្វះខាតជីវភាព នៅមូលដ្ឋាននានា ក្នុងខេត្តកំពត ដែលសព្វថ្ងៃនេះ រដ្ឋបាលខេត្តបាននិង កំពុងធ្វើកម្មវិធីមមារញឹក ចែកជូនដល់ប្រជាពល រដ្ឋខ្វះខាតក្នុងខេត្ត ជាបន្តបន្ទាប់។

លោកអភិបាលខេត្តកំពត បានចាត់ទុក អំណោយអង្ករ នាពេលនេះគឺ ពិតជាសំខាន់ ដែលបានរួមចំណែក ជាមួយរដ្ឋបាលខេត្ត ប្រដូចជារាជរដ្ឋាភិបាល ដើម្បីជាតម្រូវការដោះ ស្រាយជូនប្រជាពល រដ្ឋ ក្នុងស្ថានការណ៍ ប្រយុទ្ធប្រឆាំងជំងឺ ឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ពិភពលោក ក៏ដូចតាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងយក ចិត្តទុកដាក់ដោះស្រាយ ការលំបាកនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *