សមត្ថកិច្ចនាំខ្លួនជន សង័្សយម្នាក់តាម ដីការបស់ចៅក្រម សាលាដំបូងខេត្ត ដើម្បីចាត់កាបន្តរ តាមនិតិវិធី

(ខេត្តបាត់ដំបង)៖ កាលពីរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចនាំខ្លួន ជនសង្ស័យម្នាក់  បញ្ជូនទៅកាន់ តុលាការតាមការ អនុវត្តតាមដីកាបង្គាប់ ឲ្យនាំខ្លួនលេខ១២៧ ចុះថ្ងៃទី២៧ ខែ កុម្ភៈឆ្នាំ ២០២០ របស់លោក អ៊ី សុវណ្ណ  ចៅក្រមស៊ីបសួរនៃ សាលាដំបូងខេត្ត បាត់ដំបងដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់។

សូមរំលឹផងដែរកាល ពីថ្ងៃ២០ខែមករាឆ្នាំ ២០២០កម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលស្រុកថ្ម គោលដឹកនាំដោយ លោកផង់សុភាពអធិការ ស្រុកថ្មគោលបានឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន និងអាវុធ នៅចំណុចភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល  ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូត បានវត្ថុតាង បានរួមមាន អាវុធខ្លីម៉ាកអាឡូ ចំនួន០១ដើម មានគ្រាប់ចំនួន០២គ្រាប់ សំបកគ្រាប់កាំភ្លើង ចំនួន០២សំបក ម្សៅក្រាមពណ៌ សថ្លាច្រកក្នុងថង់ ប្លាស្ទិចពណ៌ ចំនួន០១ថង់តូច សង្ស័យមាន សាធាតុញៀនមេតំ ហ្វេតាមីន ម៉ាទឹកកកICE សម្ភារ:សម្រាប់ ជក់គ្រឿងញៀន មួយចំនួនទូរស័ព្ទ ដៃចំនួន០១គ្រឿងនិង ម៉ូតូចំនួន០១គ្រឿង។

ក្រោយពេលនេះ នគរបាលស្រុកសាក សួរស្រាវជ្រាវ រឿងអាវុធខ្លីនិង រឿងគ្រឿងញៀន ហើយបាន  រៀបចំបញ្ជូនជន សង័្សយរូបនេះនិង វត្ថុតាងថ្មីមកកាន់ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *