សមត្ថកិច្ចនាំខ្លួនជន សង័្សយម្នាក់តាមដីកា បង្គាប់របស់ អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាការចង្អុល ណែនាំពីលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី   ស្នងការរងផែន ការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទ័ណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន បានដឹកនាំកម្លាំង អន្តរាគមន៍បង្ការ បង្រ្កាបអនុវត្តដី កាបង្គាប់ឲ្យ ចូលខ្លួនលេខ ៨២-២០១៩  ចុះថ្ងៃទី២២  ខែមេសាឆ្នាំ២០២០ របស់លោក ប៉ង់ ចាន់សុយុទ្ធារ៉ា  ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង ខេត្តបាត់ដំបង ដោយបាននាំខ្លួន ឈ្មោះ ស៊ឹង វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ក្រុមទី ១៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណី លួចមាន ស្ថានទម្ងន់ទោស (ឆក់យកខ្សែក )ពីជនរងគ្រោះកើតឡើង នៅភូមិ កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០២ ខែ  កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២៥នាទី និងបានគេចខ្លួនពីមូលដ្ឋាន ។

បច្ចុប្បន្នការិយាល័យ ជំនាញបានសាក សួរនិងកំពុ ង រៀបចំបញ្ជូនទៅអយ្យ ការអមសាលាដំបូង ខេត្តបា ត់ដំបងតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *