នគរបាលព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បង្ក្រាបករណី លួចនិងឃាតខ្លួន ជនសង្ស័យចំនួន៣នាក់

(ខេត្តបាត់ដំបង)៖ តាមការណែនាំ បញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការសម្រប សម្រួលទៅលើ នីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបងកាលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០២និង០៥ នាទី នៅចំណុចផ្លូវកោង ស្រែមួយពាន់ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស ( យកកាំបិតភ្ជង់ យកទ្រព្យសម្បត្តិ ) មួយករណី ឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៣នាក់ដែល កម្លាំងជំនាឃាត់ ខ្លួនបានទី១ឈ្មោះ  វង្ស គឹមឡាង ភេទប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទី២ឈ្មោះ វុធ សុខផាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី៣ឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ សំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ចំណែកជន រងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ កំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ប្រាប់អ្នកយក សារព័ត៌មានថាវត្ថុតាង ដែលកម្លាំងជំនាញ ដកហូតបានរួមមាន  ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន ០២ គ្រឿង កាំបិតចំនួន ០២ ដើម ទូរសព្ទដៃម៉ាក iphone xs max មួយគ្រឿង ( ជារបស់ជនរងគ្រោះ )។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការរិយា ល័យជំនាញធ្វើការ កសាងសំណុំ រឿងដើម្បីបញ្ជូន ទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *