មន្ត្រីយោធាម្នាក់ទូរស័ព្ទ ប្រាប់សមត្ថកិច្ចឲ្យ មកឃាត់ខ្លួនក្រោយ ពីបានបាញ់សម្លាប់ប្រពន្ធ

(ខេត្តកណ្តាល)៖ បុរសម្នាក់ជាមន្ត្រី យោធាម្នាក់មាន ទំនាស់ជាមួយប្រពន្ធ បានប្រតាយប្រតប់គ្នា នៅក្នុងរថយន្ត រហូតឈានដល់ ផ្ទុះអាវុធបណ្ដាល ឲ្យត្រូវប្រពន្ធ   ចំក្រោមចង្ការ   ស្លាប់ភ្លាមៗ ខណៈដែសជនសង្ស័យ និងជនរងគ្រោះ ជិះរថយយន្ត តាមផ្លូវ ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០ ។

ក្រោយពីផ្ទុះអាវុធ បណ្ដាលឲ្យស្ត្រី ជាប្រពន្ធស្លាប់រួច មន្ត្រីយោធា ជាជនបង្កបាន ដឹកសពប្រពន្ធ ទៅកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល  រួចបានទូរស័ព្ទ ប្រាប់សមត្ថកិច្ច អោយមកឃាត់ខ្លួនគាត់ ដោយរូបគាត់មានកំហុស ។

ជនសង្ស័យ បានសារភាព ប្រាប់នគរបាល ខេត្តកណ្តាលថា មុនកើតហេតុ គឺគាត់មានការ ជជែកជាមួយ ភរិយាក្នុងរឿង អន់ចិត្តប្រចណ្ឌ  ហើយប្រពន្ធ គាត់ក៏មក ប្រតាយប្រតប់  ប៉ៈកាំភ្លើងដែលគាត់ បញ្ចូលគ្រាប់ រួចក៏បណ្តាល អោយផ្ទុះត្រូវ ស្លាប់តែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភឹម សារី អាយុ៥៨ឆ្នាំ  ជាមន្ត្រីយោធា ពាក់ស័ក្តិ៤ម្នាក់  នៅក្រសួងការពារជាតិ មានស្រុកកំណើត នៅខេត្តបាត់ដំបង  ត្រូវបានសមត្ថកិច្ច នាំខ្លួនមកស្នង ការដ្ឋាន នគរបាលខេត្តកណ្តាល ។

រីឯជនរងគ្រោះជា ប្រពន្ធដែលស្លាប់ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ  មានស្រុក កំណើត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានឱ្យដឹងថា ដោយសារតែរឿងហេតុនេះ  កើតឡើងនៅរាជធានីភ្នំពេញ។

ដូច្នេះជនសង្ស័យ ត្រូវបានប្រគល់មក សមត្ថកិច្ចនៅ រាជធានីភ្នំពេញ ជាអ្នករៀបចំចាត់ ចែងកសាង សំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *