សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បង្ក្រាបបទល្មើស កែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀន ជាង ១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ កម្លាំងជំនាញ(ក១១ )របស់បន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀនដឹក នាំដោយលោកឧត្ដម សេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសម្រប សំរួលពីលោក ព្រះរាជអជ្ញារង សាយ ណូរ៉ា បានចុះបង្ក្រាប ករណីកែឆ្នៃ ជួញដូរគ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន ជនបរទេសបាន២នាក់ កាលពីរសៀលថ្ងៃ ទី២៩ខែមេសាឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទី នៅចំណុចផ្ទះគ្មានលេខ មួយកន្លែងស្ថិតក្នុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញឃាត់ បានទី១ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខKJ06288571និងទី២ THET THET HLAINGភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ   MA 030746 បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ខាងលើនេះរស់នៅ ផ្ទះជួលក្នុងភូមិសាស្ត្រ កើតហេតុខាងលើ ។

ក្រោយពី ឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ឆែកឆេរនិងដកហូត បានវត្ថុតងបានរួម មានសារធាតុញៀន អិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់) ទម្ងន់: ៥៧គក្រ.៣៨និងម៉ាស៊ីនកែឆ្នៃ ចំនួន២គ្រឿងផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបាន បញ្ជូនខ្លួនមកមន្ទីរ ប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធបន្តរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *