សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យម្នាក់ ក្នុងបទជួញដូរនិង រក្សាទុកគ្រឿងញៀនរួម កាំភ្លើងខ្លីចំនួន០២ ដើមដោយខុសច្បាប់

(ខេត្តព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប ករណីជួញដូរនិង រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន មួយកន្លែងនិងឃា់ខ្លួន ជនសង្ស័យបាន ម្នាក់កាលពីរសៀល ថ្ងៃទី២៩ខែមេសាឆ្នាំ ២០២០វេលាម៉ោង ១៤និង៤០នាទីនៅ ចំណុចចំការខ្នុរមួយ កន្លែងស្ថិតក្នុងភូមិ ចំណោទរាមឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះប៊ុន មីដូ  ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបើកបរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូតបាន វត្ថុតាងបានរួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុ ញៀនចំនួន១០កញ្ចប់ (ធំ០៦កញ្ចប់តូច ០៤កញ្ចប់) ទូរស័ព្ទដៃចំនួន ០៣គ្រឿងម៉ាក  (OPPO ចំនួន ០២គ្រឿងពណ៌ខ្មៅ និង iPhone ចំនួន ០១គ្រឿងពណ៌ប្រផេះ) និងកាំភ្លើងខ្លីចំនួន០២ ដើមម៉ាក (រ៉ូលូបាញ់ គ្រាប់ពិតចំនួន ០១ដើមគ្រាប់ ចំនួន១០គ្រាប់ និងLook ប្រើហ្គេសចំនួន ០១ដើម)។

បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាង ត្រូវបានត្រូវបានកម្លាំង នគរបាលជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុកព្រៃនប់ កសាងសុំនុំរឿងបញ្ជូន ខ្លួនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *