ក្រសួងមហាផ្ទៃ បានសម្រេច​ផ្អាក​ការ ​ងារលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ជាបណ្ដោះ អាសន្ន

(ភ្នំពេញ)៖យោងតាមលិខិត លេខ២២១១ ចុះថ្ងៃទី២១  ខែមេសា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានសម្រេច​ផ្អាក ​ការ​ងារជា​បណ្ដោះអាសន្ន​ ចំពោះ​  លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង​ សុខា​ ពី​ស្នងការ​រង​ នៃ​ ស្នងការដ្ឋាន​ នគរបាល​ខេត្ត​កណ្ដាល​ និងបានតម្រូវអោយ​ លោកទៅបង្ហាញខ្លួន ​នៅ​នាយកដ្ឋាន​បុគ្គលិក​ ក្រសួងមហាផ្ទៃ​ ដើម្បី​រង់ចាំការសម្រេចជាថ្មី​  ។

គួរបញ្ជាក់ថា កន្លងទៅលោកឧត្ដមសេនីយ៍ត្រី  ស្រេង​ សុខា​ ត្រូវ​បាន​អភិបាល ​ខេត្ត​កណ្ដាល​ ចោទ​ប្រកាន់​ថា​ បាន​ឃុបឃិត​គ្នា​ក្លែង ​ឯកសារ​យកដីរដ្ឋ​ នៅ​ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល​ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *