ស្រុកថ្មពួកផ្ទះ ប្រជាពលរដ្ឋ៨១ ខ្នងត្រូវខ្សល់កន្ត្រាក់ បោកបក់ចំបណ្តាល ឲ្យរលំខូចខាតមាន ធ្ងន់និងស្រាល

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះមានភ្លៀងមួយ មេយ៉ាងធំ លាយឡំជាមួយ និងខ្សល់កន្ត្រាក់ បោកបក់មកចំស្រុក ថ្មពួកបណ្តាលឲ្យផ្ទះ ប្រជាពលរដ្ឋចំនួន ៨១ខ្នង ត្រូវរងនូវការ ខូចខាតធ្ងន់និង ស្រាលស្ទើរ អស់ទាំងស្រុង ។

យោងតាមរបាយ ការណ៍បឋមរបស់ នគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹង ថានៅចន្លោះវេលា ម៉ោង៥ទៅម៉ោង៧ យប់ថ្ងៃទី២៣ខែ មេសាឆ្នាំ២០២០ នៅស្រុកថ្មពួកមាន ភ្លៀងមួយមេធំ លាយឡំជាមួយខ្សល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង ចំផ្ទះប្រជាពលរដ្ឋចំនួន ៣ឃុំសរុប៨១ខ្នង បានរងនូវការខូច ខាតធ្ងន់ ស្រាល ។

ផ្ទះរបស់ប្រជាពល រដ្ឋទាំង៨១ខ្នងដែល រងនូវការខូចខាត នោះមាន ក្នុងឃុំថ្មពួកខូច ខាតធ្ងន់ស្រាល ចំនួន២៧ខ្នង ក្នុងឃុំគំរូខូចខាត ធ្ងន់ស្រាលចំនួន១៤ខ្នង និងឃុំគោករមៀតខូច ខាតធ្ងន់ស្រាល ចំនួន៤០ខ្នង។

ក្នុងករណីគ្រោះ ធម្មជាតិខ្សល់ កន្ត្រាក់នេះ មិនទាន់ទទួល បានថាមានគ្រោះ ថ្នាក់មនុស្ស សត្វនៅឡើយទេ ។

ក្រោយពីភ្លៀងធ្លាក់ ចប់ផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់នោះក្រោយ ពីកើតហេតុ ហើយត្រូវបាន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជួយរៀបចំទុកដាក់ ឲ្យមានរបៀបរៀបរយ ឡើងវិញនិងត្រៀមជួយ ជួសជុលបន្ត នៅថ្ងៃមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *