សមត្ថកិច្ចឃាត់ ខ្លួនបានជន សង្ស័យម្នាក់ឆក់ កាបូបគេយ៉ាង សកម្មនៅ ក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ ជនសង្ស័យ២នាក់ បក្ខពួក១នាក់ទៀត គេខ្លួនបាត់បានធ្វើ សកម្មភាពឆក់ កាបូបលុយគេតាម ផ្លូវត្រូវបានកម្លាំង សមត្ថកិច្ចក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការនគរ បាលខេត្តបាត់ ដំបងសហការជា មួយកម្លាំងសមត្ថកិច្ច ក្រុងបាត់ដំបងធ្វើ ការឃាត់ខ្លួនបាន១នាក់ ភ្លាមៗ កាលពី រសៀលថ្ងៃទី២១ខែ មេសាឆ្នាំ២០២០ វេលាម៉ោង១៥ និង២០នាទីនៅចំណុច ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ ឡឹបការស៊ីមភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ឆែកឆេរនិងដក ហូតបានវត្ថុតាង រួមមានប្រាក់ ខ្មែរចំនួន ១៦០,០០០រៀល ( មួយសែនប្រាំ មួយម៉ឺនរៀល ) កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិ ខ្មែរចំនួន ០២សន្លឹក កាតអេធីអឹម ០១សន្លឹក អាវយឺតដៃខ្លី ពណ៌ខ្មៅដែល ជនសង្ស័យ ធ្វើសកម្មភាព ០១កំប្លេរនិង ម៉ូតូម៉ាក ស៊ូស៊ូគី ណិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AK 3192 ចំនួន១គ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាព។

សមត្ថកិច្ចបានអោយដឹងទៀតថាជនសង្ស័យខាងលើរួមជាមួយបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះ ឈ្មោះ ឯក សារានី ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង វេលាម៉ោង ០៨និង២០នាទីព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកកាន់ ស្នងការរដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *