អាវុធហត្ថខេត្ត កំពង់ធំដកហូត បានឈើខុស ច្បាប់ជាច្រើក្នុង ស្រុកបារាយណ៍

(ខេត្តកំពង់ធំ)៖ កម្លាំងអាវុធហត្ថ ខេត្តកំពង់ធំដឹងនាំ ដោយលោកលោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តកំពង់ធំ សហកាជាមួយជំនាយ រដ្ឋបាលព្រៃឈើកំពងថ្ម បានចុះស្រាវជ្រាវនិង បង្ក្រាបបទល្មើស ធនធានធម្មជាតិ ដែលក្រុមឈ្មួញ លួចលាក់ប្រព្រឹត្ត បទល្មើស ព្រៃ​ឈើកាលពី រសៀលថ្ងៃទ២១ ខែមេសាឆ្នាំ២០២០ នៅចំណុចភូមិកំពុង ស្តេចឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថាបទ ល្មើសព្រៃឈើនៅ ក្នុងភូមិសាស្ត្រខាង លើដែលឈ្មួញ បានលាក់ក្រោយ ពីកម្លាំងជំនាញ ទទួលបានព័ត៌មាន លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជ អាវុធហត្ថ ខេត្តកំពង់ធំ បានដឹកនាំកម្លាំង សហការជាមួយ ផ្នែករដ្ឋបាលព្រៃ ឈើកំពង់ថ្មដោយ ស្រាវជ្រាវនិងបាន រកឃើញឈើជា ច្រើននិងបានជ្រាក ទុកដោយឈ្មួញ បម្រុងដឹកយក ទៅលក់នៅ ខេត្តផ្សេង។

សមត្ថកិច្ចបានបញ្ជាក់ ក្រោយពីរកឃើញ ឈើខុសច្បាប់ជាច្រើហើយ ត្រូវបានកម្លាំងជំនាញ ប្រមូលនិង ប្រគល់ជូន រដ្ឋបាលព្រៃឈើ ដើម្បីកសាង សំណុំរឿងតាមនី តិវិធីច្បាប់ ចំណែកជនល្មើ កម្លាំងជំនាញនិង ធ្វើការស្រាវជ្រាវ រកមុខបន្តរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *