ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់ រថយន្ត ជូនដល់បណ្តាការិយា ល័យចំណុះបញ្ជា ការដ្ឋានកងទ័ព ជើង គោក                                                       

(ភ្នំពេញ)៖ ព្រឹកនេះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋានកងទ័ព ជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើង បានអញ្ជើញប្រគល់ និងទទួលរថយន្ត ជូនដល់បណ្តា ការិយាល័យចំណុះ បញ្ជាការដ្ឋានកងទ័ព ជើង គោក ដើម្បីជួយសម្រួល ដល់កិច្ចការងារ ប្រតិបត្តិការប្រចាំ ថ្ងៃរបស់ការិយា ល័យនីមួយៗ ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកក៏បានផ្តាំផ្ញើ ដល់នាយទាហាន នាយទា ហានរង និងពលទាហាន ទាំងអស់ត្រូវចេះ បង្ការទប់ស្កាត់ និងធ្វើអនាម័យជាប់ ជាប្រចាំតាមការណែនាំ របស់ក្រសួងសុខា ភិបាលដើម្បីការ ការពារ ការឆ្លងរាលដាល ក្នុងកងទ័ពពីម្នាក់ទៅ ម្នាក់នូវវីរ៉ុសកូវីដ ១៩ដ៏កាចសា ហាវនេះដែលកំពុង រាតត្បាតពាស ពេញពិភពលោកយើងនេះ។

ហើយបច្ចុប្បន្នបណ្តា​ ប្រទេសមួយចំនួនលើ ពិភពលោកមួយ ចំនួនមានការកើន ឡើងនូវជំងឺឆ្លងវិរ៉ុស កូវិដ១៩ដែលពីមួយ ថ្ងៃទៅមួយថ្ងៃកាន់ តែកើនឡើងជាលំដាប់ ផងដែរសូមបងប្អូន ត្រូវប្រុងប្រយ័ត្ន ខ្ពស់ទាំងអស់ ដោយឧស្សាហ៍លាង ដៃនិងសាប៊ូ ឬអាលកុល ឲ្យបានញឹកញាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *