ស្ត្រីនិងបុរស ២នាក់យក គ្រឿងញៀន ទៅត្រូវនគរបាល ក្រុងប៉ោយប៉ែតឃាត់ នៅកន្លែងផ្សេងពីគ្នា

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីនិងបុរស២នាក់ លួចលក់គ្រឿងញៀន ត្រូវនគរបាលក្រុង ប៉ោយប៉ែតឃាត់ខ្លួន នៅកន្លែងផ្សេងពីគ្នា។

ករណីទី១នៅថ្ងៃទី ២២ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១២ព្រឹក កំលាំងប៉ុស្តិ៍ផ្សារ កណ្តាលបានចុះល្បាត ក្នុងភូមិសាស្ត្រ នៅពេលទៅ ដល់ចំណុច ភូមិព្រៃគប់ បានជួបនារីម្នាក់ គួរសង្ស័យ កំពុងតែជិះម៉ូតូ ក៏ហៅឈប់ដើម្បី សាកសួរហើយបាន ឆែកឆេបានរកម្សៅ ក្រាមពណ៍សថ្លា៣ថង់តូច។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ សៀប ចាន់ស្នា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យបាន សារភាពថាកន្លង មកខ្លួនបានលក់ គ្រឿងញៀននេះ៦ខែ ហើយថ្នាំញៀន៣ថង់របស់ ខ្លួនបានយកមកពី កាស៊ីណូដើម្បីយក មកចែកចាយបន្ត។

ស្ត្រីជាជនសង្ស័យបាន បញ្ជញនមកស្នងការ ដើម្បីចំណាត់ការបន្តរ ទៅតុលាការតាមផ្លូវច្បាប់ ។ ករណីទី២នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅវេលា ម៉ោង៣រសៀល ក្នុងភូមិសាស្រ្ត ចំណុចអូខៃដន ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យសមត្ថកិច្ចឃាត់ ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះ​ ជីម ដេត ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចធ្វើការសួរនាំ ឆែកឆេ រកឃើញ វត្ថុតាងរួមមានម្សៅ ក្រាមសថ្លាចំនួន៦ថង់តូច កំលាំងជំនាញ ប្រឆាំងគ្រឿងញៀនក្រុង ប៉ោយប៉ែតបានល្បាត។

ជនសង្ស័យបានបញ្ជូន អធិកាក្រុងប៉ោយប៉ែរៀប និងចំសំណុំរឿងបញ្ជូន បន្តរនិងចំណាត់ការ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *