នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជនសង្ស័យ លាក់គ្រឿងញឿន នៅក្នុងផ្ទះដក ហូតថ្នាំញៀន បាន៦កញ្ចប់តូច

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុក ស្វាយចេក១ក្រុមដឹក នាំដោយលោក វរសេនីយ៍ឯក ជា ស្លូញ អធិការនគរ​បាល ស្រុកស្វាយចេក បានចុះបង្រ្កាបជន សង្ស័យម្នាក់បានលួច លាក់គ្រឿងញៀន និងដកហូតគ្រឿងញៀន បានជាច្រើនកញ្ចប់តូច នៅក្នុងផ្ទះនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យ មានឈ្មោះ ហឿន កៅ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបារ៉ាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកបានញ្ជាក់ឲ្យដឹង បន្តទៀតថាក្នុងកិច្ចការ ចុះបង្ក្រាបនេះកម្លាំងនគរបាល បានដកហូតវត្ថុតាងថ្នាំ ញៀនប្រភេទម្សៅ ក្រាមពណ៌ស ចំនួន៦កូនថង់. កាំភ្លើងកែឆ្នៃចំនួន២ដើម ដែកកេះចំនួន៦ បំពង់ប៊ឺត មួយចំនួនធំ ប្រដាប់ជក់១ ដបកាវចំនួន២ កាំបិតខ្វែវ១ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាជនសង្ស័យ ឈ្មោះ ហឿន កៅ ជាមុខសញ្ញាជួញ ដូរយ៉ាងសកម្មក្នុង ការលក់ថ្នាំញៀន ដែលកម្លាំងនគរ បាលបានធ្វើការតាម ដានស្រាវជ្រាវជាយូរ មកហើយ រហូតឈាន ដល់ការបង្រ្កាប ចាប់ឃាត់ខ្លួនបាន។

ជនសង្ស័យ ត្រូវបានកម្លាំង នគរបាលជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តរៀបចំសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តបន្ទាយ មានជ័យ ចាត់ការតាមនិតិវិធី ច្បាប់ហើយដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *