រថយន្តដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូមួយគ្រឿង បណ្តាលអោយ ស្លាប់២នាក់ និង២នាក់ទៀតរបួសធ្ងន់

(ខេត្តកណ្តាល)៖ ករណីរថយន្តដឹកដី មួយគ្រឿងបើកបរ ខ្វះការប្រុងប្រយ័ត្នក៏ ទៅបុកម៉ូតូមួយគ្រឿង ទៀតបណ្តាលអោយ មនុស្ស២នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែង និង២នាក់ទៀតបាន រងរបួសធ្ងន់ហេតុ ការដ៏ភ្ញាក់ផ្អើលនេះ កើតឡើងកាល ពីរសៀលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ វេលាម៉ោង១៦និង ៤៥នាទីនៅចំណុច ផ្លូវជាតិលេខ២១ស្ថិត ក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពីសមត្ថកិច្ច បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរ ខាងលើនេះបង្ករឡើង ដោយរថយន្តដឹកដី មួយគ្រឿងប្រភេទ រថយន្តបែន ម៉ាក់នីសាន់ចង្កូតស្តាំ ពណ៌ខៀវពាក់ស្លាក់លេខ PP-២៣២៩ បើកបរដោយ ឈ្មោះ ផន តាវម៉េងសឺ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានបើកបរក្នុង ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើត ហេតុបានស៊ីញ៉ូបត់ ស្តាំចូលផ្លូវ លំកាត់មុខម៉ូតូ មួយគ្រឿងម៉ាក់ CPX ពណ៍ស ពាក់ស្លាក លេខភ្នំពេញ1HF8380 ដែលបើកបរក្នុងទិស ស្របគ្នាក្នុងល្បឿនលឿន បានចាប់ប្រាំងមិនទាន់ បណ្តាលអោយរថយន្ត កិនស្លាប់ចំនួន២នាក់ និងរបួសធ្ងន់២ភ្លាមៗ នៅនិងកន្លែង។

សមត្ថកិច្ចបានអោយ ដឹងទៀតថាជនរង គ្រោះទាំង៤នាក់ ទី១ឈ្មោះ នួន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ សំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានស្លាប់ភ្លាមៗនៅ និងកន្លែង នឹងអ្នករួម ដំណើរឈ្មោះ កែវ ស្រីនុច ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ បានរបួសស្រាល និងឈ្មោះ សំណាង វីរះបុត្រ ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាកូនបាន ស្លាប់នៅនិងកន្លែង កើតហេតុនិង ឈ្មោះសំណាង វិរះសិដ្ឋ ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាកូនបាន​ រងរបួសស្រាល។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង០៤នាក់ ខាងលើនេះបានពាក់ មួកការពារសុវត្ថភាព ត្រឹមត្រូវ ទាំងអស់គ្នាផងដែរ ។

ក្រោយពីកើតហេតុ កម្លាំងនគរជំនាញ បានចុះដល់កន្លែង កើតហេតុនិងបានធ្វើការ វាស់វែងទីកន្លែង កើតហេតុព្រមទាំង ប្រមូលវត្ថុតាងយក មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំ រឿងទៅតាមនីតិវិធីនៃច្បាប់  ។

ចំណែកជនរងគ្រោះ ត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូនទៅ កាន់មន្ទីពេទ្យបង្អែកស្រុក ដើម្បីសង្គ្រោះបន្តររឺ ឯសាកសព ក្រោយពីសមត្ថកិច្ច បានពិនិត្យរួចរាល់ ហើយក៏បានប្រគល់ អោយក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *