ស្ត្រីចិត្តខ្លាំងខឹងប្តីគ្មាន លុយឲ្យស្រវឹងស្រា ហើយចូលចិត្ត រកស្រីក្រៅ យកឡាមមកអា ក របួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យកណ្តាលម្នាក់ ពេលកំពុងសប្បាយ រាំច្រៀងនិងអ្នកជិតខាង ស្រាប់តែប្រពន្ធ ចិត្តខ្លា យកឡាមទៅអា ក បណ្តាលឲ្យ របួសធ្ងន់ដោយខឹង និងប្តីគ្មានលុយឲ្យ ស្រវឹងស្រាហើយ ចូលចិត្តរកស្រីក្រៅ ថែមទៀត ហេតុការនេះកើត ឡើងកាលពីនៅវេលា ម៉ោង៩យប់ ថ្ងៃទី១៦ ខែមសាឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុក អូរជ្រៅ បានឲ្យដឹងថាបុរស ជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ ជាប្រពន្ធឈ្មោះ ទឹម ម៉ៅ អាយុ៣២ឆ្នាំ រស់នៅភូមិ បន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបាន បញ្ជាក់ថានៅយប់ កើតហេតុ បុរសជាប្តីកំពុងផឹកស្រា រាំលេងសប្បាយជា មួយអ្នកភូមិ នៅពេលកំពុង អង្គុយផឹកសប្បាយ នោះស្រាប់តែឃើញជា ប្រពន្ធបានដើរទៅជិត ប្តីហើយចាប់ ទាញស្លឹកត្រចៀក ពេលនោះប្តីស្មាន តែចាប់ទាញស្លឹកត្រចៀក យកមកចង់ថើបក៏ អោនក្បាលទៅ ស្រាប់តែប្រពន្ធ យកឡាមអា ក បណ្តាលឲ្យចេញឈាម ជោគពេញខ្លួនដួលសន្លប់ នៅនឹងកន្លែង ត្រូវ បានអ្នកភូមិនាំ បញ្ជូនទៅមណ្ឌល សុខភាពអូរបីជាន់ ជួយព្យាបាល និងសង្រ្គោះ តែដោយឈាម ហូរខ្លាំងពេក បុគ្គលិកមណ្ឌល បានបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកក្រុង ប៉ោយប៉ែតបន្ត ចំណែកស្ត្រីជាប្រពន្ធ ត្រូវកម្លាំងនគរបាល ប៉ុស្តិឃុំអូរបី ជាន់ឃាត់ខ្លួន ។

លោកអធិការបាន បន្តថាតាមការ សាកសួរចម្លើយប្រពន្ធ  បានសារភាពថា ខ្លួនខឹងនិងប្តីខ្លាំងពេក ក៏ព្រោះតែប្តីខ្លួន ស្រវឹងស្រាហើយ ចូលចិត្តរកស្រីក្រៅ រួមទាំង ចូលឆ្នាំគ្មានលុយ ១រៀលឲ្យខ្លួន។

ជនសង្ស័យជាប្រពន្ធ ត្រូវបានកម្លាំង នគរបាលជំនាញ កំពុងកសាងសំណុំ រឿងបញ្ជូនទៅស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *