សម្ដេចហ៊ុនសែន បញ្ជាឱ្យបិ​ទការ នាំចេញអង្ករ​សនិង ស្រូវទៅ​ក្រៅប្រទេស

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុនសែន បានបញ្ជាឱ្យបិទ ការនាំចេញអង្ករសរនិង ស្រូវទៅក្រៅប្រទេស ដើម្បីធានាផ្គត់ផ្គង់ ការហូបចុករបស់ ប្រជាពលក្នុងស្រុក ក្នុងកាលៈទេសៈពិភព លោកកំពុងព្រួយ បារម្ភជំងឺកូវីត១៩ ។
សម្ដេចហ៊ុនសែនមានប្រសាសន៍ ថារាជរដ្ឋាភិបាលសម្រេច បិទការនាំចេញអង្ករសរនិង ស្រូវទៅក្រៅប្រទេសជា បន្ដោះអាសន្នចាប់ពី ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះលើកលែង តែស្រូវក្រអូបគឺត្រូវ នាំចេញជាធម្មតា ដើម្បីរក្សាស្បៀង នៅក្នុងស្រុក។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹង ចំណាយថវិកានិង ផ្ដល់ទុនទៅឱ្យរោង ម៉ាស៊ីនកិនស្រូវដើម្បី ប្រមូលទិញស្រូវ ពីប្រជាពលរដ្ឋសម្រាប់ រក្សាទុកក្នុងការ បម្រុងរបស់រដ្ឋក្នុង ដំណាក់កាលណាមួយ។

ការបន្ដអនុញ្ញាតឲ្យ ការនាំចេញអង្ករក្រអូប ទៅក្រៅប្រទេសនេះ ដោយសារតែអង្ករក្រអូប គឺមិនមានចំនួនច្រើននោះទេ និងប្រជាពលរដ្ឋ មិនសូវមានតម្រូវ ការច្រើនផងដែរ។ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុត្រូវបន្ដពិនិត្យបញ្ហានេះ ដើម្បីទម្លាក់ថវិកា ទៅឱ្យរោងម៉ាស៊ីនកិន ស្រូវនិងស្តុតស្រូវ ដើម្បីទទួលទិញស្រូវ អង្ករពីប្រជាពលរដ្ឋ ដោយសារពេលមុននេះ ស្រូវប្រជាពលរដ្ឋ ត្រូវលក់ទៅឱ្យ ប្រទេសវៀតណាម និងប្រទេសថៃ ឥឡូវចាំបាច់ត្រូវតែ ឱ្យរោងម៉ាស៊ីនកិន ស្រូវយើងទិញស្រូវនេះ ដើម្បីរក្សាតម្លៃស្រូវរបស់ ប្រជាពលរដ្ឋ ខ្ញុំបានផ្ដល់បទបញ្ជានេះ ទៅឱ្យឯកឧត្ដមឧបនាយក រដ្ឋមន្ត្រីអូនព័ន្ធមុន្នីរដ្ឋ ធ្វើការពិនិត្យដើម្បី ឆ្លើយទៅនឹងការ កង្វះទុករបស់រោង ម៉ាស៊ីនកិនស្រូវក្នុងការ ទិញប្រមូលស្រូវជំនួសឱ្យ ឈ្មួញដែលធ្លាប់ទិញ ស្រូវពីប្រជាពលរដ្ឋនាំ ចេញទៅប្រទេសវៀត ណាមនិងប្រទេសថៃ ចឹងបើឈ្មួញទាំង នោះមិនមកទិញទៀត ទេប្រជាពលរដ្ឋយើងមិន ដឹងលក់ស្រូវទៅអោយ អ្នកណាទៀតទេចឹងមានតែ ជម្រើសមួយគឺរដ្ឋ ត្រូវតែផ្ដល់ទុនទៅឱ្យ រោងម៉ាស៊ីនកិនស្រូវ ដើម្បីស្រូវយកមករក្សាទុក ដើម្បីបម្រុងរបស់ រដ្ឋនៅក្នុងដំណាក់កាល ណាមួយរហូតមានបទ បញ្ជាជាថ្មីយើងត្រូវតែ រក្សាស្បៀងនៅក្នុងស្រុក របស់យើង ហើយស្បៀងនេះ ខ្ញុំមិនសំដៅទៅ លើដំឡូងមី ពោត សណ្ដែកនោះទេគឺ ទៅលើអង្ករតែម្ដង  ហើយអង្ករនេះ សំដៅតែអង្ករសរ និងស្រូវតែបុណ្ណោះ តែអង្ករក្រហូបរបស់ យើងដែលចុះកុងត្រា ទៅសហភាពអឺរ៉ុប និងទៅប្រទេសមួយ ចំនួនហើយមិនមាន បរិមាណមិនច្រើនគឺសុំ ឱ្យបន្ដការនាំចេញខ្ញុំ បញ្ជាក់សារជាថ្មីសុំឱ្យ រោងម៉ាស៊ីនកិនស្រូវ យកចិត្ដទុកដាក់រក ប្រមូលទិញស្រូវដែលមាន កន្លែងប្រជា ពលរដ្ឋច្រូតកាត់ ហើយត្រូវការលក់ស្រូវ និងរក្សាតម្លៃស្រូវ ឱ្យបានល្អ ចៀសវាងការ បង្អាប់ថ្លៃ គឺជារឿងមិនល្អទេ និងចាប់អនុវត្ដ ពីម៉ោង២៣:៥៩នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០តទៅយើទុក ពេលមួយអាទិត្យ ដើម្បីឱ្យក្មួយ នាំចេញឱ្យផុត។

ប៉ុន្ដែបន្ទាប់ពីម៉ោង ២៣:៥៩នាទីថ្ងៃទី៥ ខែមេសាឆ្នាំ២០២០ បទបញ្ជានេះចូលជាធរមាន ហើយក្រសួង ពាណិជ្ជកម្មត្រូវធ្វើការ ផ្សព្វផ្សាយរឿងនេះឱ្យ បានឆាប់បំផុតដែល អាចធ្វើទៅបាន បន្ទាប់ពីទទួលបទបញ្ជានេះ” ។ ការថ្លែងរបស់សម្តេច ហ៊ុនសែនក្នុងសន្និសីទ សារព័ត៌មាននៅ ព្រឹកថ្ងៃទី៣០ ខែមីនា នៅវិមានរដ្ឋសភា៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *