សមត្ថកិច្ចបង្ក្រាប កន្លែងលក់សាច់ សត្វព្រៃយកមក ដុតកំទេចបំផ្លាញ ចោលនៅស្រុកក្រគ

(ខេត្តពោធិសាត់)៖ សមត្ថកិច្ចកងរាជអាវុធ ហត្ថស្រុកក្រគសហការ ជាមួយអង្កការសមក ណាន័យមិត្តសត្វព្រៃ វៃអេត បានចុះធ្វើការបង្ក្រាប ដកហូតវត្ថុតាង សាច់សត្វព្រៃធ្វើការ ដុតកំទេចចោល ផងដែរ ។

កិច្ចប្រតិបត្តការ បង្ក្រាបសាចើសត្វ ព្រៃនពធ្វើឡើង នៅវេលាម៉ោង១១ និង២០នាទីថ្ងៃទី២៦មិនា ២០២០ម្សិលមិញ ស្ថិតក្នុងឋផូមិផ្សារ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ។

សេចក្តីរាយការណ៍ បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្ត ការណ៍បង្ក្រាបសាច់ សត្វព្រៃខាងលើនេះ មិនត្រូវបានគេ បញ្ជាក់ពីទីតាំង ផ្ទះឬទីតាំងហាងនិ ងមិនមានការបង្ហាញ មុខឬឃាត់ខ្លួនម្ចាស់ ទីតាំងចាត់ការតាមនិតិវិធី នោះឡើយ ។

ប៉ុន្តែបែជាត្រូវ បានគេបញ្ចេញ អោយដឹងអំពីលទ្ធផល នៃការបង្ក្រាបបាន សាច់កាំប្រម៉ា ២៤.៥០Kg   សាច់ឈ្លូស១៨Kg សាចើជ្រូកព្រៃ២Kg  ក្រពះកប្រម៉ា២បន្ទះ  និងស្បែកសត្វ តេះក្រៀម១.៨០Kgទៅវិញ ។

សេចក្តីរាយការណ៍ បានអោយដឹងទៀត ថាក្រោយការបង្ក្រាប សាច់សត្វព្រៃខាងលើ ត្រូវបានដកហូត យកមកធ្វើការដុត កម្ទេចចោល ហើយកប់ដីផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *