មនុស្សម្នាក់បានស្លាប់ ខណៈអេស្កាវ៉ាទ័រ ក្រឡាប់ធ្លាក់ចូល ក្នុងស្រះទឹក សង្កត់អ្នកបើក បរម្នាក់ស្លាប់ នៅនិងកន្លែង

(កំពង់ឆ្នាំង)៖ គ្រឿងចក្រអេស្កាវ៉ាទ័រ កាយដីមួយគ្រឿង បានក្រឡាប់ធ្លាក់ ចូលទៅក្នុងស្រះបណ្តាល អោយសង្កត់អ្នក បើកបរម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការ នេះកើតឡើងកាលពី រសៀលថ្ងៃទី២៦ខែមិនា ឆ្នាំ២០២០វេលាម៉ោង១៣ និង៣០នាទីនៅចំណុច អូរចាស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាល ស្រុកទឹកផុសបាន ប្រាប់អយដឹងថាជនរង គ្រោះជាអ្នកបើកគ្រឿង ចក្រអេស្កាវ៉ាទ័រត្រូវ បានគេស្គាល់ឈ្មោះ សួស ធី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាកម្មកបើកគ្រឿង ចក្រអោយក្រុមហ៊ុន ចំការអំពៅមួយកន្លែង នៅក្នុងស្រុកទឹកផុស និងបានស្លាប់បាត់បង់ ជីវិតនៅនិងកន្លែង។

អធិការនគបាល ស្រុកទឹកផុសបានអោយ ដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុអ្នក បើកបរគ្រឿងចក្រ អេស្កាវ៉ាទ័របានបើក យកទៅកាយដីក្នុង ស្រះហើយបានឈប់ ជាប់និងមាត់ស្រះនៅ ពេលដែលដីមាត់ ស្រះបាក់ស្រុតនិងបាន​ក្រឡាប់ចូលទៅក្នុង ស្រះទឹកសង្កត់លើអ្នក បើកបរបបណ្តាល អោយស្លាប់​ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ គ្រឿងចក្រត្រូវបានស្ទូច ឡើងលើនិងបាន ស្រង់សាកសពជន រងគ្រោះឡើង និងបានដឹកយកទៅ អោយក្រុមគ្រួសាររៀប ចំធ្វើបុណ្យតាម ប្រពៃណីផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *